សុខ សីឡាលីន ប្រតិកម្មខ្លាំង ចំពោះបុគ្គលមួយចំនួន ដែលចូលចិត្តខមិនរិះគន់ ជាន់ពន្លិចរូបសម្រស់អ្នកដទៃ តាមបណ្តាញសង្គម
សិល្បៈ July 28, 2022 srey nuch

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់កំពូលតារាចម្រៀងដែលមានទឹកដមផ្អែមពីរោះ សមត្ថភាព ទេពកោសល្យពេញខ្លួនគឺ កញ្ញា សុខ សីឡាលីន ហើយក៏ជាគណៈកម្មការនៅក្នុងកម្មវិធីកម្រិតលំដាប់ពិភពលោក Cambodian Idol រដូវកាលទី៤ នេះ បានប្រតិកម្មជាខ្លាំងចំពោះ បុគ្គលមួយចំនួនដែលបានចូលទៅខមិន រិះគន់ ថារូបកាយមិនស្អាតលើអ្នកលក់ Online និយាយចំអកចំអន់ ប្រៀបប្រដូចទៅនឹងមុខកែវណាម៉ា។

នៅក្នុងគណនីហ្វេសប៊ុករបស់តារាចម្រៀង កញ្ញា សុខ សីឡាលីន ក៏បានឆ្លើយតបយ៉ាងធ្ងន់ៗទៅវិញថា៖ «សុជីវធម៌ សីលធម៌ធ្លាក់ចុះខ្លាំង នាបច្ចុប្បន្ន ដោយសារបុគ្គលមួយចំនួន មានតែទូរសព្ទក្នុងដៃ ចុចសរសេរខមិន ដោយគ្មានឆ្លងកាត់ការគិតពិចារណាអោយបានវែងឆ្ងាយ😕រិះគន់ ជាន់ពន្លិច ហើយ មើលងាយគេ ដោយអត់សីលធម៌ (Bully)មនុស្សមុខមាត់បែបណាសំខាន់លើចិត្ត គំនិត សីលធម៌ និងគុណធម៌ #ខ្លួនអ្នកមិនល្អគ្រប់ទេ យកល្អយកពេលមើលអំពីខ្លួនឯងវិញល្អជាង🙏(អ្នកខមិនបែបនោះ) »