ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រុមសម្តែង ដែលថតវីដេអូឃ្លីបមិនសមរម្យផុសលើបណ្តាញសង្គម ធ្វើឲ្យប៉ះពាល់សេចក្តីថ្លៃថ្នូររបស់ស្ត្រីខ្មែរ ពេលនេះចេញវីដេអូសុំទោសជាសាធារណ:ហើយ (មានវីដេអូ)

    BY Khmernote Media July 28, 2022
    ក្រុមសម្តែង ដែលថតវីដេអូឃ្លីបមិនសមរម្យផុសលើបណ្តាញសង្គម ធ្វើឲ្យប៉ះពាល់សេចក្តីថ្លៃថ្នូររបស់ស្ត្រីខ្មែរ ពេលនេះចេញវីដេអូសុំទោសជាសាធារណ:ហើយ (មានវីដេអូ)

    រាជធា​នីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ម្ចាស់គណនីហ្វេសបុ៊ក និងក្រុមសំដែង ដែលបានផុសលើបណ្តាញសង្គមហ្វេសបុ៊ក អំពីសកម្មភាពអសីលធម៌ អាសអាភាស ត្រូវបានសារភាពទទួលកំហុស និងធ្វើការសុំទោសជាសាធារណៈផងដែរ។

    សូមបញ្ជាក់ផងដែរ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ព្រឹកមិញនេះ បន្ទាប់ពីបានឃើញគណនីផេកហ្វេសបុ៊កមួយដែលមានឈ្មោះថា KHEM YANG Online បានផុសឃ្លីបវីដេអូចំណងជើងថា “សុំចូលអង្គុយក្នុងឡានផងបានអត់? ស្រីស្អាតសុំ….” នៅលើបណ្តាញសង្គមហ្វេសបុ៊ក។ ទាក់ទងទៅនឹងសកម្មភាពសម្តែងអសីលធម៌ ក្រុមការងារជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវលើករណីនេះ ជាលទ្ធផលក្រុមការងារបានរកឃើញថាទាំងម្ចាស់គណនីហ្វេសបុ៊ក ទាំងអ្នកសម្តែងក្នុងសកម្មភាពនេះ គឺកំពុងរស់នៅក្នុងប្រទេសថៃ។

    សូមបញ្ជាក់ថា ការសម្តែងនេះគឺជាការខ្វះការគិតពិចារណា អសីលធម៌ ដែលធ្វើឲ្យប៉ះពាល់សេចក្តីថ្លៃថ្នូរ និងតម្លៃរបស់ស្ត្រីខ្មែរ ក្រុមការងារក៏បានទាក់ទងទៅម្ចាស់គណនីផងដែរ ហើយម្ចាស់គណនីក៏បានឯកភាពលុបឃ្លីបវីដេអូនេះចេញ ថែមទាំងនឹងធ្វើវីដេអូសុំទោសជាសាធារណៈនូវកំហុសរបស់ខ្លួន ហើយផុសក្នុងគណនីផេកហ្វេសបុ៊ករបស់ខ្លួនផងដែរ ៕

    Share This Post: