ព័ត៌មានជាតិ
ចាប់ពីដើមខែសីហា តទៅ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បញ្ជាក់ថា រាល់ការនាំចូលទំនិញនេះ ត្រូវតែមានអមវិញ្ញាបនបត្របញ្ជាក់វិភាគសារធាតុ អេទីឡែនអុកស៊ីត ទើបអនុញ្ញាតឲ្យចូល
BY Khmernote Media
July 29, 2022
យោងតាមការបញ្ជាក់ពី អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានចេញលិខិត ស្តីពីការចាត់វិធានការបណ្តោះអាសន្នលើការនាំចូលផលិតផលមីកញ្ចប់ និងការ៉េម សង្ស័យថាមានផ្ទុកសារធាតុ អេទីឡែនអុកស៊ីត (Ethylene Oxide) ដែលអាចបង្កហានិភ័យផ្នែកសុខភាពដល់អ្នកប្រើប្រាស់។

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានឲ្យដឹងថា ថ្មីៗនេះ អាជ្ញាធរសុវត្ថិភាពម្ហូបអាហាររបស់ប្រទេសនៅសហគមន៍អឺរ៉ុបមួយចំនួនបានរកឃើញលើផលិតផលមីកញ្ចប់ និងការ៉េមមួយចំនួន មានផ្ទុកសំណល់សារធាតុអេទីឡែនអុកស៊ីត (Ethylene Oxide) ដែលសហភាពអឺរ៉ុប អាមេរិក និងអង្គការសុខភាពពិភពលោកចាត់ទុកថា ជាសារធាតុបង្កហានិភ័យជាជំងឺមហារីកចំពោះអ្នកប្រើប្រាស់។ ក្នុងន័យនេះ ដើម្បីចូលរួមការពារសុខភាពសាធារណៈ សុវត្ថិភាពម្ហូបអាហារ និងការពារសុខុមាលភាពអ្នកប្រើប្រាស់ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាសូមធ្វើការណែនាំបណ្តោះអាសន្នមួយចំនួនដូចខាងក្រោម៖
