សម្តេចតេជោ ហ៊ុន សែន អំពាវនាវរកអ្នកថតរូបមួយសន្លឹកនេះ ជួយប្រាប់តាមរយៈ ចូលមកខមិនដោយបញ្ជាក់ថាថតនៅឆ្នាំណា និងនៅទីកន្លែងណា?
រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា សម្តេចតេជោ បានអំពាវនាវឱ្យបងប្អូនដែលបានថតរូបនេះ ពេលទៅចរចានៅប្រទេសបារាំង និងប្រទេសផ្សេងទៀត កាលពីទសវត្សរ៍៩០ ដោយជួយប្រាប់តាមរយៈ ចូលមកខមិនដោយបញ្ជាក់ថាថតនៅឆ្នាំណា និងនៅទីកន្លែងណា?

នៅក្នុងគណនីហ្វេសប៊ុករបស់ សម្តេចតេជោ បានមានប្រសាសន៍ថា៖ លើកដំបូងដែលខ្ញុំឃើញរូបថតមួយសន្លឹក នេះហើយក៏មិនដឹងថាអ្នកណាជាអ្នកថតផងដែរ។ បើពិនិត្យលើស្ថានភាពរូបថតនេះអាចនៅក្នុងឆ្នាំ១៩៩៦ ឬឆ្នាំ១៩៩៧ដោយសំគាល់៖ ១.អ្នកការពារខ្ញុំឈ្មោះវឿនបានមកការពារ ខ្ញុំក្នុងចន្លោះ១៩៨៦រហូតដល់គាត់ស្លាប់ ប្រហែល១០ឆ្នាំមុន។ គាត់បានការពារខ្ញុំទៅចរចានៅប្រទេសបារាំងនិងប្រទេសផ្សេងទៀតជាច្រើន។
២.កូនប្រុសខ្ញុំហ៊ុន ម៉ានី ទើបមានវ័យជំទង់អាយុប្រហែល១៤ឬ១៥ឆ្នាំ(ម៉ានីកើតខែវិច្ឆិកា១៩៨២)។បើការលើកឡើងនេះត្រឹមត្រូវពេលនោះខ្ញុំទើបមានអាយុ៤៤ ឬ៤៥ឆ្នាំ។
ខ្ញុំសូមអំពាវនាវឱ្យបងប្អូនដែលបានថតរូបនេះឬបានដឹងមេត្តាជួយប្រាប់តាមរយៈចូលមកខមិនដោយបញ្ជាក់ថាថតនៅឆ្នាំណានិងនៅទីកន្លែងណា? ខ្ញុំសូមអរគុណទុកជាមុន៕

