ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អាជ្ញាធរកំពុងអន្តរាគមន៍បញ្ចៀសការលិចលង់ កម្លាំងទឹកហូរពីទំនប់បាសាក់ ហូរទម្លាក់តាមស្ទឹងយ៉ាងគំហុក លិចផ្សារមោងឫស្សីខេត្តបាត់ដំបង

    BY Khmernote Media July 30, 2022
    អាជ្ញាធរកំពុងអន្តរាគមន៍បញ្ចៀសការលិចលង់ កម្លាំងទឹកហូរពីទំនប់បាសាក់ ហូរទម្លាក់តាមស្ទឹងយ៉ាងគំហុក លិចផ្សារមោងឫស្សីខេត្តបាត់ដំបង

    ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា កម្លាំងទឹកហូរពីទំនប់បាសាក់ ហូរទម្លាក់តាមស្ទឹងមោងឫស្សី យ៉ាងគំហុក បានលិចផ្សារមោងឫស្សីខេត្ត បាត់ដំបង និងហេដ្ឋារចនា សម្ព័ន្ធមួយចំនួន មកទល់រសៀលថ្ងៃទី២៩ ខែកក្កដាឆ្នាំ ២០២២នេះ ក្រុមអាជីវករ ស្នើឱ្យអាជ្ញាធរជួយអន្តរាគមន៍ផង។

    លោក ទេព ហន អភិបាល ស្រុកមោងឫស្សី បានមាន ប្រសាសន៍ថា ការលិចលង់នេះបណ្តាលមកពីកម្លាំងទឹក ដែលបើកពីទំនប់បាសាក់មកខ្លាំងតាំងពីម៉ោង៨យប់ថ្ងៃទី ២៨ខែកក្កដា ទើបមកដល់ទី ប្រជុំជន ស្ទឹងមោងនាព្រឹកថ្ងៃទី២៩ខែកក្កដានេះ មកទើត្រឹមកន្លែងការដ្ឋានសាងសង់ស្ពានចំណុចផ្លូវជាតិលេខប្រាំ ឆ្លងកាត់ស្រុកមោងឫស្សី មួយកន្លែងដែលក្រុមបច្ចេកទេសទប់និងបើកទ្វារទឹកតែ១ភាគបី នៃស្ទឹងប៉ុណ្ណោះ ទើបធ្វើឱ្យទឹក ចាល់ កន្លែងខ្លះហូរពីលើផ្លូវ ខ្លះហូរចេញតាមលូ ធ្វើឱ្យលិចផ្សារ មោង ផ្ទះប្រជាពល រដ្ឋ មន្ទីរពេទ្យបង្អែក សាលា ស្រុក និង ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ។

    លោកអភិបាលស្រុកបានបញ្ជាក់លោកបានរាយការណ៍ទៅថ្នាក់ខេត្ត និងមន្រ្តីជំនាញព្រមទាំងក្រុមហ៊ុន សាងសង់ផ្លូវជាតិលេខប្រាំ តាំងពីព្រឹកមកហើយឱ្យអន្តរាគមន៍បើក មុខទឹក កន្លែងការដ្ឋានសង់ ស្ពាន ផ្លូវជាតិលេខប្រាំ ចំណុចស្ទឹងមោងឫស្សីឱ្យធំបន្តិចដើម្បីទឹកហូរ ចុះទៅលឿន បញ្ចៀស ការលិចលង់បន្ថែមទៀត។ លោកអភិបាលស្រុក បញ្ជាក់ថា មកទល់ម៉ោង ជាង ១ រសៀលថ្ងៃសុក្រនេះ មិន ទាន់មានការកាយមុខទឹក នៅចំណុចការដ្ឋាននេះនៅឡើយទេ ។

    លោកទេព ហន បញ្ជាក់ថា នៅរសៀលថ្ងៃសុក្រនេះ លោកបានទាក់ទងទៅមន្រ្តីទំនប់បាសាក់ ប៉ែកខាងលើហើយ គឺទឹករាងស្រកបន្តិចហើយ តែបើសិនជាមានភ្លៀងធ្លាក់មកថែមទៀតកម្ពស់ទឹក នឹងឡើងវិញ ដូច្នេះទាមទាឱ្យមានការបើកមុខទឹកចំណុច ការដ្ឋានស្ពានមោងនេះ ដើម្បីបញ្ចៀសការលិចលង់បន្ថែមទៀត ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: