ព័ត៌មានជាតិ
អបអរសាទរ កីឡាករតេក្វាន់ដូ WT ចំនួន០៣រូប ទទួលបានមេដាយមាស ពីការប្រកួត World Police & Fire Games 2022 នៅប្រទេសហូឡង់
BY Khmernote Media
July 31, 2022
យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា បន្ទាប់ពីម្សិលមិញ កីឡាករ សំ យូដេត និង កីឡាករ វ៉ា មិថុនា ទទួលបានមេដាយមាស ថ្ងៃនេះ កីឡាករ ផល សុវណ្ណាត់ ក៏ទទួលបានមេដាយមាសមួយទៀត ពីការប្រកួត World Police & Fire Games 2022 នៅប្រទេសហូឡង់។

នេះគឺជាមោទនភាពរបស់ប្រទេសជាតិយើងទាំងមូល ដែលកីឡាករតេក្វាន់ដូ WT ចំនួន ០៣ រូប ដែលបានទៅចូលរូមកម្មវិធីប្រកួត World Police & Fire Games 2022 នៅប្រទេសហូឡង់ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ហើយទទួលបានមេដាយមាសទាំង០៣នាក់ តែម្តង៕
