Short News
ករណីវិជ្ជមានជំងឺអុតស្វា ស្របពេលការឆ្លងរាលដាលវីរ៉ុសកូវីដ-១៩បម្លែងថ្មីអូមីក្រុង BA.4 និង BA.5ក្នុងសហគមន៍ តើយើងគួរមានវិធានការណ៍ ដូចម្តេចខ្លះ?
BY Khmernote Media
August 2, 2022
កាលពីរសៀលថ្ងៃទី២៣ កក្កដា ២០២២ មានករណីបុរសជនជាតិនីសេរីយ៉ា ដែលកំពុងវិជ្ជមានជំងឺអុតស្វា (Monkey Pox) រត់ភាសខ្លួនចូលមកប្រទេសកម្ពុជា ស្របពេលដែលកំពុងមានការឆ្លងរាលដាលវីរុសកូវីដ-១៩បម្លែងថ្មីអូមីក្រុង BA.4 និង BA.5ក្នុងសហគមន៍។ គួរបញ្ជាក់ផងដែរថា រោគសញ្ញារបស់វីរ៉ុសអុតស្វា រួមមាន ពងខ្ទុះ ឈឺសាច់ដុំ ក្តៅស្រៀវស្រាញ ហើមកូនកណ្តុរជាដើម។ វីរ៉ុសអុតស្វាអាចឆ្លងពីមនុស្ស ម្នាក់ ទៅមនុស្សម្នាក់ទៀត តាមរយៈការប៉ះផ្ទាល់ទៅនឹងស្បែកដាច់រលាត់ និង ទឹកសំបោររបស់អ្នកជំងឺអុតស្វា ហើយអាចឆ្លងពីម្តាយទៅទារក តាមរយៈទងសុក ឫពេលសម្រាល។
