ខ្មែរណូត

ស្វែងរក

Short News

ប្រធានាធិបតីថ្មីលោក Marcos Jr​៖ ហ្វីលីពីននឹងមិនចូលរួមជាមួយតុលាការឧក្រិដ្ឋកម្មអន្តរជាតិសាជាថ្មីឡើយ

BY Khmernote Media August 3, 2022

ប្រធានាធិបតីហ្វីលីពីនថ្មីលោក Ferdinand Marcos Jr. បាននិយាយថា ប្រទេសរបស់លោកមិនមានចេតនាក្នុងការចូលរួមជាមួយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ដែលមានផែនការស៊ើបអង្កេតលើសង្រ្គាមប្រឆាំងនឹងគ្រឿងញៀន នៅក្នុងប្រទេសរបស់លោកនោះទេ។ លោក Marcos Jr. បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងម៉ានីល កាលពីថ្ងៃចន្ទថា ការស៊ើបអង្កេតកំពុងដំណើរការរួចហើយនៅក្នុងប្រទេសហ្វីលីពីន ហើយបានចោទសួរថា ហេតុអ្វីបានជាការស៊ើបអង្កេតរបស់ ICC ចាំបាច់ខ្លាំងម្ល៉េះ។

Share This Post: