ខ្មែរណូត

ស្វែងរក

Short News

ចិនធ្វើការ​ព្រមានពី​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី Nancy Pelosi ទៅកាន់​កោះ​តៃវ៉ាន់​ ជាមួយ​នឹង​សកម្មភាព​យោធាធំៗជាច្រើននៅជិតកោះតៃវ៉ាន់

BY Khmernote Media August 3, 2022

សេតវិមាន​បាន​ព្រមានថា ប្រទេស​ចិន​អាច​នឹង​សងសឹកនឹង​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី Nancy Pelosi ទៅកាន់​កោះ​តៃវ៉ាន់​ ជាមួយ​នឹង​សកម្មភាព​យោធា។ អ្នកនាំពាក្យលោក John Kirby បាននិយាយថា នេះអាចរាប់បញ្ចូលទាំងការបាញ់មីស៊ីល នៅជិតកោះតៃវ៉ាន់ ឬសកម្មភាពទាំងផ្លូវអាកាស ឬផ្លូវទឹកទ្រង់ទ្រាយធំ។ ជម្រាបដែរថា លោកស្រី Pelosi ប្រធានសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក កំពុងជួបប្រជុំនៅប្រទេសម៉ាឡេស៊ីនៅថ្ងៃអង្គារនេះ ក្នុងដំណើរទស្សនៈកិច្ចរបស់លោកស្រីនៅតំបន់អាស៊ី។ ប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់ និងសហរដ្ឋអាមេរិកនិយាយថា លោកស្រីមានគម្រោងទៅទស្សនាទីក្រុងតៃប៉ិនៅយប់ថ្ងៃអង្គារ ប៉ុន្តែមិនមានការបញ្ជាក់ជាផ្លូវការនៅឡើយទេ។

Share This Post: