Short News
សាកទាយមើល តើកំពូលស្មាតហ្វូនអ្វីដែលបំពាក់ដោយកម្លាំងសាកថ្មលឿន 80W SuperVOOC កំពុងផ្ទុះរង្គឺទីផ្សារក្នុងឆ្នាំ 2022?
BY Khmernote Media
August 3, 2022
បច្ចុប្បន្នអ្នកប្រើប្រាស់ស្មាតហ្វូនបានគិតគូរម៉ត់ចត់ទៅលើបច្ចេកវិទ្យានៃកម្លាំងសាកថ្ម និងទំហំថាមពលថ្ម ព្រមទាំងចង់បានស្មាតហ្វូនមួយណាដែលអាចប្រើបានពេញមួយថ្ងៃ ដោយមិនចង់ស្ពាយ Power Bank តាមខ្លួន និងចង់បានការសាកបញ្ចូលថ្មលឿនរហ័សដូចរន្ទះ ទើបប៉ុន្មានឆ្នាំចុងក្រោយនេះបណ្តាក្រុមហ៊ុនបច្ចេកវិទ្យាមួយចំនួនកំពុងប្រកួតប្រជែងគ្នាលើសមត្ថភាពសាកថ្មរហ័សរហូតក្លាយជាផ្នែកមួយដ៏សំខាន់បំផុត និងច្នៃប្រឌិតបំផុតនៅក្នុងវិស័យស្មាតហ្វូន។ ហើយជាអ្នកប្រើប្រាស់មួយចំនួនប្រហែលជាធុញជាមួយការសាកថ្ម 65W ហើយមែនទេ? ជឿថាអ្នកពិតជាចង់បានអ្វីដែលលឿនជាងនេះ ប៉ុន្តែក្នុងនោះក៏ឆ្ងល់ថា តើការសាកបញ្ចូលថ្មលឿនរហ័សមានសុវត្ថិភាពឬទេ?
