ខ្មែរណូត

ស្វែងរក

Short News

តៃវ៉ាន់​កំពុង​ចរចា​ផ្លូវ​អាកាសដោះទាល់ជាមួយ​ជប៉ុន និង​ហ្វីលីពីន បន្ទាប់ពីចិនបានប្រកាសពីសមយុទ្ធបា-ញ់​គ្រាប់​ពិត​នៅជុំវិញកោះនេះ

BY Khmernote Media August 4, 2022

កោះតៃវ៉ាន់កំពុងចរចាជាមួយប្រទេសជិតខាងដូចជា៖ ជប៉ុន និងហ្វីលីពីន ដើម្បីស្វែងរកផ្លូវអាកាសដោះទាល់ បន្ទាប់ពីចិនបានប្រកាសនឹងធ្វើសមយុទ្ធបាញ់គ្រាប់ពិត នៅជុំវិញកោះដែលពឹងផ្អែកលើពាណិជ្ជកម្មមួយនេះ។ យោធារបស់ប្រទេសចិនបានប្រកាសកាលពីល្ងាចថ្ងៃអង្គារថា ខ្លួននឹងចាប់ផ្តើមសមយុទ្ធយោធានៅជុំវិញកោះតៃវ៉ាន់ ដើម្បីជាការឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់ រួមជាមួយនឹង «ប្រតិបត្តិការយោធាគោលដៅជាបន្តបន្ទាប់ ដើម្បីទប់ទល់នឹងស្ថានការណ៍នេះ»។

Share This Post: