អង់គ្លេសចោទប្រកាន់បុរសម្នាក់ដែលកាន់ស្នា(Crossbow) ចូលក្នុងបរិវេណប្រាសាទ Windsor ខណៈម្ចាស់ក្សត្រីកំពុងគង់
កាលពីថ្ងៃទី ២ ខែសីហា សារព័ត៌មាន BBC បានរាយការណ៍ពីវឌ្ឍនភាពនៅក្នុងព្រឹត្តិការណ៍ដែលបុរសម្នាក់ដែលបានកាន់ស្នា(Crossbow) ចូលទៅក្នុងទឹកដីនៃ Windsor Castle county Barkshire ប្រទេសអង់គ្លេស នៅថ្ងៃបុណ្យណូអែលឆ្នាំមុន។ ដោយបុរសនោះមានឈ្មោះថា Jaswan Singh Chail អាយុ ២០ ឆ្នាំត្រូវបានចោទប្រកាន់ពីបទគំរាមសម្លាប់ព្រះមហាក្សត្រី និងមានអាវុធដ៏សាហាវកាន់កាប់ ក្រោមការបះបោរប្រឆាំងនឹងច្បាប់(ក្បត់ជាតិ) ហើយនឹងបង្ហាញខ្លួននៅតុលាការ Westminster Magistrates នៅថ្ងៃទី ១៧ ខែសីហាខាងមុខនេះ។ ដោយការចោទប្រកាន់នេះបានកើតឡើងបន្ទាប់ពីមានការស៊ើបអង្កេតដោយទីបញ្ជាការប្រឆាំងភេរវកម្មរបស់ប៉ូលិសក្រុងឡុងដ៍ ដែលបាននិយាយថា៖ លោក Shail ត្រូវបានចាប់ខ្លួនទៅក្នុងមន្ទីរឃុំឃាំងនៅម៉ោងប្រហែល ៨ និង ៣០ នាទីព្រឹកថ្ងៃទី ២៥ ខែធ្នូ ។ ក្នុងរយៈពេលខ្លីមួយបន្ទាប់ពីចូលទៅក្នុងទឹកដីនៃ Windsor Castle ហើយមិនបានចូលទៅក្នុងអគារណាមួយនៃ Windsor Castle ដែលជាកន្លែងដែលម្ចាស់ក្សត្រី Elizabeth II ស្នាក់នៅក្នុងអំឡុងបុណ្យណូអែល។ នេះបើតាមប៉ូលិសក្រុងឡុងដ៍ លោក Shail ត្រូវបានចោទប្រកាន់ពីបទល្មើសមួយក្រោមផ្នែកទី ២ នៃច្បាប់ក្បត់ជាតិឆ្នាំ ១៨៤២ ដែលចែងថា ការបាញ់ប្រហារ ឬការបាញ់កាំភ្លើង ការបោះ ឬប្រើប្រាស់វត្ថុ ឬអាវុធមិនសមរម្យ ដោយចេតនាធ្វើឱ្យព្រះមហាក្សត្រីរងគ្រោះ ឬតក់ស្លុត។
