Short News
កូរ៉េខាងជើងបានរិះគន់ដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi ថាជាការជ្រៀតជ្រែកដោយឥតខ្មាស របស់សហរដ្ឋអាមេរិកនៅក្នុងកិច្ចការផ្ទៃក្នុងរបស់គេ
BY Khmernote Media
August 4, 2022
ក្រសួងការបរទេសកូរ៉េខាងជើង នៅថ្ងៃពុធ ទី០៣ ខែសីហា ឆ្នាំ២០២២ បានរិះគន់អ្វីដែលខ្លួនហៅថាជា «ការជ្រៀតជ្រែកដោយឥតខ្មាស» របស់សហរដ្ឋអាមេរិកនៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ជុំវិញដំណើរទស្សនកិច្ចរបស់ប្រធានសភាលោកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់។ លោកស្រី Pelosi បានមកដល់កោះតៃវ៉ាន់កាលពីល្ងាចថ្ងៃអង្គារ ក្នុងដំណើរមួយដែលគាត់ហៅវាថា ជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់អាមេរិកដែលមិនផ្លាស់ប្តូរចំពោះតៃវ៉ាន់ ប៉ុន្តែប្រទេសចិនបានថ្កោលទោសដំណើរទស្សនកិច្ចជាន់ខ្ពស់បំផុតក្នុងរយៈពេល ២៥ឆ្នាំ នោះថា ជាការគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់។ .
