ច្បាស់ការហើយ! ស្មាតហ្វូនចោះអេក្រង់បំពាក់កាមេរ៉ារបស់ Samsung ដំបូងបំផុតបានបង្ហាញខ្លួនហើយ
- December 11, 2018
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Samsung បានធ្វើការប្រកាសជាផ្លូវការនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន ដែលជាម៉ូដែល Galaxy A8s។ ស្មាតហ្វូនថ្មីនេះបំពាក់ដោយអេក្រង់ Infinity O ដោយធ្វើការចោះអេក្រង់ដើម្បីបំពាក់កាមេរ៉ា ហើយក្រុមហ៊ុន Samsung សម្រេចអេក្រង់នេះ ព្រោះចង់បំពាក់អេក្រង់ធំលាតដល់គ្រប់គែម និងមិនចង់មានក្បាលឆកដូចស្មាតហ្វូនដទៃ។
Galaxy A8s មានអេក្រង់ទំហំ 6.4-inch Full HD+ ដើរដោយបន្ទះឈីប Qualcomm Snapdragon 710 មាន RAM ទំហំ 6GB និង 8GB និងមានមេម៉ូរីទំហំ 128GB។ ចំណែកឯកាមេរ៉ា៣គ្រាប់នៅខាងក្រោយវិញមានទំហំ 24MP, 5MP និង 10MP ចំណែកឯកាមេរ៉ាមុខដែលចោះនៅក្នុងអេក្រង់កែងខាងឆ្វេងមានទំហំ 24MP សម្រាប់ថត Selfie។ ខាងក្រោមនេះគឺជារូបរាងរបស់ Galaxy A8s៖

អត្ថបទ៖ ឌី
ប្រភព៖ pocketnow
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង













