ខ្មែរណូត

ស្វែងរក

Short News

ក្រុមហ៊ុនអាកាសចរណ៍ជាច្រើនបានលុបចោលជើងហោះហើរ និងបានប្តូរផ្លូវអាកាសឆ្លងកាត់ដែនអាកាសចិន ខណៈពេលដែលមានការសមយុទ្ធយោធា

BY Khmernote Media August 6, 2022

នេះបើយោងតាមសារព័ត៌មាន Al Jazeera ចេញផ្សាយនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ ក្រុមហ៊ុនអាកាសចរណ៍ធំៗជាច្រើន រួមមាន Korean Air, Asiana និង Singapore Airlines បានលុបចោលជើងហោះហើរជាច្រើន ក៏ដូចជាបានផ្លាស់ប្តូរផ្លូវហោះហើរ ដើម្បី​បញ្ចៀស​ដែនអាកាស​ខាងលើ​តំបន់​ដែល​យោធា​ចិន​កំពុង​អនុវត្ត​ទៅ​៦​ចំណុច​ជុំវិញ​កោះ​តៃវ៉ាន់​ ឆ្លើយតបនឹងករណីលោកស្រី Nancy Pelosi ប្រធានសភាតំណាងរាស្រ្តអាមេរិកបាន​ធ្វើ​ដំណើរ​ទៅ​កោះ​តៃវ៉ាន់​នៅ​ថ្ងៃ​ទី ២ ខែ​សីហា បើ​ទោះ​ជា​រដ្ឋាភិបាល​ចិន​បាន​ប្រឆាំង​យ៉ាង​ខ្លាំង​ក៏​ដោយ ហើយនេះក៏បានចង្អុលបង្ហាញថា ជាការបំពានយ៉ាងធ្ងន់ធ្ងរលើគោលការណ៍របស់ចិន។

Share This Post: