Short News
រន្ទះបាញ់នៅជិតសេតវិមាន នៅទីក្រុងវ៉ាស៊ីនតោន ឌីស៊ី មនុស្ស៤នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ ខណៈកំពុងជ្រកភ្លៀងក្បែរដើមឈើក្នុងឧទ្យានមួយ
BY Khmernote Media
August 6, 2022
កាលពីថ្ងៃទី ៥ ខែសីហា សារព័ត៌មាន BBC បានរាយការណ៍ថាមានរន្ទះបាញ់អំឡុងពេលមានព្យុះផ្គររន្ទះយ៉ាងខ្លាំងនៅជិតសេតវិមាន ស្ថិត នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី រដ្ឋធានីនៃសហរដ្ឋអាមេរិក បណ្តាលអោយ មនុស្ស៤នាក់ ស្រី២នាក់ និងប្រុស២នាក់ បានរងរបួសធ្ងន់ធ្ងរ ដោយសារតែទាំង៤នាក់ ត្រូវបានរន្ទះបាញ់ ពេលកំពុងជ្រកភ្លៀង ក្បែរដើមឈើមួយកន្លែង នៅឧទ្យាន Lafayette ។ ដោយសារតែចំណុចដែលមានរន្ទះ ស្ថិតនៅជិតសេតវិមាន ដែលទីកន្លែងស្នាក់នៅ និងជាការិយាល័យរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ទើបជាលទ្ធផលដែលនាំអោយមន្ត្រីស៊ើបការណ៍សម្ងាត់គឺជាមនុស្សដំបូងគេដែលបានជួយអ្នកដែលរងគ្រោះនោះ។
