ភ្លៀងធ្លាក់ខ្លាំង បណ្តាលអោយទឹកជន់លិចប្រទេសជប៉ុន ទាំងផ្លូវស្ពានក៏ត្រូវរងការខូចខាត ចំណែកប្រជាជនជាងកន្លះលាននាក់ត្រូវជម្លៀសចេញ
យោងតាមសារព័ត៌មាន រ៉យទ័រ បានអោយដឹងថា ប្រទេសជប៉ុនប្រឈមនឹងភ្លៀងធ្លាក់ខ្លាំងនៅខេត្តភាគឦសាន បណ្តាលឱ្យមានទឹកជំនន់ជនលិចភ្លាមៗ ហើយមានសេចក្តីរាយការណ៍ថា ផ្លូវ និងស្ពានបានបាក់នៅជាច្រើនកន្លែង ខណៈពេលដែលប្រជាជនជាងកន្លះលាននាក់ផ្សេងទៀតត្រូវជម្លៀសចេញពីទឹក។ ដោយតំបន់ជាច្រើននៃប្រទេសជប៉ុននៅតែជួបប្រទះនឹងភ្លៀងធ្លាក់ខ្លាំង ជាលទ្ធផលទឹកក្នុងទន្លេជាច្រើនបានហូរចូលច្រាំងទន្លេ និងលិចផ្លូវ និងផ្ទះប្រជាពលរដ្ឋជាពិសេសនៅក្នុងខេត្ត Yamagata ស្ថិតនៅតំបន់ភាគឦសាន ទន្លេ Mogami បានជន់លិចជាច្រើនកន្លែង។ ជាហេតុបណ្តាលឱ្យមានការបាក់ដី ផ្ទះលិចទឹក ប៉ះពាល់ដល់ប្រព័ន្ធផ្គត់ផ្គង់ទឹកក្នុងតំបន់ លើសពីនេះទៀតនៅក្នុងពិភពសង្គមរូបភាពនៃការខូចខាតយ៉ាងធ្ងន់ធ្ងរត្រូវបានគេចែករំលែក បន្ទាប់ពីផ្លូវបានដួលរលំនៅក្នុងទីក្រុង Kawanichi ហើយស្ពានបានបាក់ជាច្រើនកន្លែង បណ្តាលឲ្យតំបន់ជាច្រើនត្រូវកាត់ផ្តាច់។
