ខ្មែរណូត

ស្វែងរក

Short News

កោះតៃវ៉ាន់​បានថ្កោលទោស​ប្រទេសចិន​យ៉ាងខ្លាំង បន្ទាប់ពី​មី​ស៊ី​លចិនចំនួន ៤គ្រាប់ បាន​ហោះ​រំលង​រដ្ឋធានីតៃប៉ិ

BY Khmernote Media August 6, 2022

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃសុក្រ ទី០៥ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា កោះតៃវ៉ាន់បានថ្កោលទោសប្រទេសចិនយ៉ាងខ្លាំង បន្ទាប់ពីចិនបានបាញ់មីស៊ីលជាច្រើនគ្រាប់ ចូលទៅក្នុងដែនទឹកជុំវិញខ្លួន ហើយមានមីស៊ីលចំនួន ៤គ្រាប់ បានហោះរំលងរដ្ឋធានីតៃប៉ិតែម្ដង។ ក្នុងអំឡុងពេលសមយុទ្ធយោធាកាលពីថ្ងៃព្រហស្បតិ៍ ដែលបានបន្តរហូតដល់ថ្ងៃសុក្រនេះ ប្រទេសចិនបានបាញ់មីស៊ីលផ្លោង និងដាក់ពង្រាយទាំងយន្តហោះចម្បាំង និងនាវាចម្បាំង នៅជុំវិញកោះតៃវ៉ាន់ ហើយប្រទេសចិនបានប្រើប្រាស់គ្រាប់ពិតប្រាកដ ខណៈវាគឺជាការធ្វើសមយុទ្ធយោធាធំបំផុតមិនធ្លាប់មាន។

Share This Post: