Short News
តារាម៉ូដែលចិនម្នាក់ត្រូវប៉ូលិសចាប់ខ្លួនក្រោយប្រើល្បិចថាយល់ព្រមរៀបការជាមួយបុរសរហូតដល់ ១៨នាក់និងឆបោកបានប្រាក់ ៣០ម៉ឺនដុល្លារ
BY Khmernote Media
August 6, 2022
ចិន៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន South China Morning Post នៅព្រឹកថ្ងៃសុក្រ ទី៥ ខែសីហានេះបានឲ្យដឹងថា មានស្រ្តីជាតារាម៉ូដែលចិនម្នាក់ត្រូវបានប៉ូលិសចាប់ខ្លួនជុំវិញករណីឆបោកបុរសចំនួន ១៨នាក់និងអាចប្រមូលបានប្រាក់ជាង ២លានយន់ (ប្រមាណជា ៣០ម៉ឺនដុល្លារអាមេរិក) ពីក្រុមបុរសទាំងអស់នោះ។ ស្រី្តជាជនឆបោករូបនេះមានឈ្មោះថា Wu អាយុ ២៩ឆ្នាំ បានផ្តើមប្រើល្បិចឆបោកនេះនៅឆ្នាំ ២០១៧ ហើយទំនាក់ទំនងនិងការបោកប្រាស់ចំពោះក្រុមបុរសទាំង ១៨នាក់នោះគឺត្រូវបានអ្នកនាង Wu ធ្វើឡើងក្នុងពេលដំណាលគ្នាតែម្តង។
