សិល្បៈ

ប៉ែន ចំរ៉ុង ស្ទើរអស់ការងារធ្វើដោយសារចូលរួមយុទ្ធនាការ ជួយសង្គ្រោះព្រៃឈើតំបន់ជុំវិញភ្នំតាម៉ៅ

BY
Khmernote Media
August 7, 2022

នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលបានប្រកាសបញ្ជាអោយលុបចោលការដោះដូរនិងអភិវឌ្ឍន៍ តំបន់ព្រៃជុំវិញភ្នំតាម៉ៅ ក្រោយមានសំណូមពរជាច្រើនពីសំណាក់ប្រជាជនកម្ពុជា។ ក្នុងនោះដែរតារាសម្តែង និងជាពិធីករល្បីឈ្មោះគឺលោក ប៉ែន ចំរ៉ុង ត្រូវបានគេទម្លាយថាស្ទើរតែបាត់បង់ការងារធ្វើព្រោះតែលោកបានចូលរួមក្នុងយុទ្ធនាការ ជួយសង្គ្រោះព្រៃឈើតំបន់ជុំវិញភ្នំតាម៉ៅ។

លោក តាន់ គីមសួរ បានរៀបរាប់នៅលើ Facebook លោកថា៖ “ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ ខ្ញុំមិនភ្លេចថ្ងៃដំបូងដែលពួកយើងជួបគ្នាជជែកអំពីរឿងភ្នំតាម៉ៅទេ បុគ្គលប៉ុន្មាននាក់នៅក្នុងរូបភាពនេះហើយគឺជាស្នូលសំខាន់ក្នុងការស្វះស្វែងរកដំណោះស្រាយ កាលនោះក្តីសង្ឃឹមស្ទើរតែ១%ក៏គ្មានដែរ តែពួកយើងនៅតែមានការជឿជាក់ថានឹងអាចមានរឿងអភិនីហារកើតឡើង ជាពិសេសជឿជាក់ទៅលើគតិបណ្ឌិតរបស់សម្តេចពុកហ៊ុន សែនតែម្តង។” លោក តាន់ គីមសួរ ដដែលបានបន្តថា ៖”អរគុណដល់លោក ប៉ែន ចំរុង – Chamrong Pen លោកស្ទើរតែបាត់បង់ការងារដោយសារកិច្ចការងារមួយនេះ”៕

Share This Post: