Short News

បែលហ្ស៊ិក បញ្ជាឱ្យប្រមូលមកវិញ នូវការ៉េម Haagen-Dazs បន្ថែម បន្ទាប់ពីរកឃើញសារធាតុគីមី បង្កមហារីក

BY
Oun Mey
August 11, 2022

កាលពីថ្ងៃទី ១០ ខែសីហា ប្រព័ន្ធផ្សព្វផ្សាយបរទេសចំនួន ៦៥ បានរាយការណ៍ថា អាជ្ញាធរ​សុវត្ថិភាព​ចំណីអាហារ​បែលហ្ស៊ិក​បាន​ចេញ​បញ្ជា​កាលពី​ថ្ងៃ​អង្គារ ទី៩ ខែ​សីហា ទៅលើយីហោការ៉េម Haagen-Dazs ចំនួនប្រាំពីរទៀតត្រូវបានប្រមូលមកវិញ បន្ទាប់ពីពួកគេត្រូវបានរកឃើញថាមានផ្ទុកសារធាតុគីមីដែលទាក់ទងនឹងការវិវត្តនៃជំងឺមហារីកកូនកណ្តុរ និងជំងឺមហារីកឈាម។ ចំណែកអាជ្ញាធរសុវត្ថិភាពចំណីអាហាររបស់បែលហ្ស៊ិក ធ្លាប់បានបញ្ជាឱ្យប្រមូលយកការ៉េម Haagen-Dazs ចំនួន ១០ ប្រអប់កាលពីថ្ងៃសុក្រ ទី ៥ ខែសីហា។

Share This Post: