កញ្ញា ចិត្ត កញ្ចនា សម្ភោធអាល់ប៊ុមដំបូងរបស់ “SWEET NIGHTMARE”
ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០១៨៖ កញ្ញា ចិត្ត កញ្ចនា ដែលត្រូវបានមិត្តយុវវ័យជាច្រើនក្នុងប្រទេសកម្ពុជាស្គាល់ថាជាតារាចម្រៀងយុវវ័យ និងនិពន្ធបទចម្រៀងដែលមិនចម្លងគេ ក្នុងថ្ងៃនេះ បានធ្វើសន្និសីទកាសែតសម្ភោធអាល់ប៊ុមដំបូងទោលដំបូងរបស់ខ្លួន ដែលកញ្ញាបានចំនាយពេលអស់រយៈពេលមួយឆ្នាំនិពន្ធចម្រៀងទាំង ៧បទឡើង។ សិល្បៈការិនីខ្មែររូបនេះ បានដាក់ឈ្មោះអាល់ប៊ុមរបស់ខ្លួនថា SWEET NIGHTMARE។ នៅថ្ងៃទី 22 ខែធ្នូ ឆ្នាំ 2018 ខាងមុខនេះ តារាចម្រៀងវ័យ ២៥ឆ្នាំរូបនេះ ក៏នឹងឡើងច្រៀងសម្តែងពីចម្រៀង ទាំង ៧បទ សម្រាប់អាល់ប៊ុមរបស់ពិសេសមួយនេះ ទៅដល់ទស្សនិកជន ក៏ដូចជាអ្នកគាំទ្រចម្រៀងមិនចម្លងពីគេ បានរីករាយនិងសម្តែងការគាំទ្រទៅដល់តារាចម្រៀងរូបនេះ ថែមទាំងបង្ហាញពីការគាំទ្រទៅដល់វិស័យចម្រៀងមិនចម្លងគេក្នុងប្រទេសកម្ពុជា។ ការប្រគុំតន្រ្តីរបស់កញ្ញា កញ្ចនា នឹងចាប់ផ្តើមពីម៉ោង 5 រសៀលតទៅនៅ Factory Phnom Penh ដែលស្ថិតនៅតាមបណ្តោយផ្លូវចាក់អង្រែ។ បទចម្រៀងនៅក្នុងអាល់ប៊ុមនេះដែលគឺបានរាយរាប់ប្រាប់ពីជីវិតរបស់នាងក្នុងនាមជាយុវនារីម្នាក់។


ត្រឡប់មកអតីតកាល កញ្ចនា បានក្លាយជាសិល្បករខ្មែរលេចធ្លោក្នុងប្រទេសកម្ពុជាបន្ទាប់ពីចេញផ្សាយបទចម្រៀងមួយចំនួនដូចជាបទចម្រៀង ឈឺ កាលពីឆ្នាំ ២០១៣ និងបទ អ្នកដទៃ ក្នុងឆ្នាំ ២០១៧។ ជាមួយនឹងគោលបំណងនៃការផលិតបទចម្រៀងថ្មីមិនចម្លងគេ ភ្ជាប់ជាមួយតថភាពក្នុងសង្គម ដែលជាបទពិសោធន៍ជីវិតផ្ទាល់ខ្លួនរបស់ កញ្ចនា បាននិយាយថា៖ “ហេតុផលដែលខ្ញុំដាក់ចំណងជើងអាល់ប៊ុមនេះថា Sweet Nightmare ពីព្រោះខ្ញុំធ្លាប់មានឧបសគ្គអាក្រក់ជាច្រើនកាលពីប៉ុន្មានឆ្នាំកន្លងទៅ ដែលបានបង្រៀនខ្ញុំឲ្យកាន់តែរឹងមាំ និងឲ្យខ្ញុំក្រោកឈរឡើង ហេតុនេះហើយទើបខ្ញុំចាត់ទុករាល់ឧបសគ្គអាក្រក់ទាំងអស់នោះថាជាសុបិន្តអាក្រក់បង្កប់ដោយភាពផ្អែមល្ហែមសម្រាប់ខ្ញុំផ្ទាល់។ អញ្ចឹងហើយទើបខ្ញុំចង់ចែករំលែកបទពិសោធន៍ជីវិតរប់សខ្ញុំទៅដល់អ្នកគាំទ្រ ក៏ដូចជាប្រជាជនកម្ពុជាបានយល់ពីអត្ថន័យជីវិត តាមរយៈការបង្កើតបទចម្រៀងរបស់ខ្ញុំ។

អាល់ប៊ុម “SWEET NIGHTMARE” គឺជាអាល់ប៊ុមចំរៀងពិសេស ប្លែកសម្រាប់ឧស្សាហកម្មតន្ត្រីនៅប្រទេសកម្ពុជា ដែលនឹងប្រាប់រឿងរ៉ាវអំពីជីវិតរបស់នាងក្នុងកម្រិតផ្ទាល់ខ្លួន ដូចជាការប្រឈមមុខនឹងជំងឺធ្លាក់ទឹកចិត្ត, របៀបដែលនាងលើកទឹកចិត្តខ្លួនឯង, ជីវិតស្នេហា, នឹងការសម្តែងការដឹងទៅកាន់មិត្តភក្តិ និងអ្នកគាំទ្ររបស់កញ្ញា។ លើសពីនេះទៅទៀត អាល់ប៊ុមចម្រៀងទោលមិនចម្លងគេរបស់កញ្ចា មិនត្រឺមតែជាការបង្ហាញពីជិវិតរបស់កញ្ញាតែមួយមុខនោះទេ តែនេះគឺជាបង្ហាញពីភាពរីកចម្រើនដ៏វិជ្ជមានពីឧស្សាហកម្មតន្ត្រីនៅប្រទេសកម្ពុជា។ “ខ្ញុំបានដាក់អារម្មណ៍របស់ខ្ញុំ, ការខិតខំប្រឹងប្រែងរបស់ខ្ញុំ, ពេលវេលារបស់ខ្ញុំនៅក្នុងអាល់ប៊ុមអស់រយៈពេលជិតមួយឆ្នាំ។ ហើយអ្វីដែលខ្ញុំសង្ឃឹមនោះគឺថាខ្ញុំអាចនិយាយទៅកាន់អ្នកគាំទ្ររបស់ខ្ញុំ ក៏ដូចជាយុវវ័យទាំងអស់ តាមរយៈបទចម្រៀងទាំងនេះ។ ហើយខ្ញុំក៏សង្ឃឹមថា ចម្រៀងទាំងនេះនឹងជួយអ្នកឱ្យជាសះស្បើយ ដូចនឹងតន្ត្រីបានជួយខ្ញុំអញ្ចឹងដែរ”។ នេះបើតាមការឲ្យដឹងរបស់កញ្ចនា។

តាមការឲ្យដឹងរបស់អ្នកគ្រប់គ្រងតារាចម្រៀង កញ្ចា លោក អេង រស្មី បានមានប្រសាសន៍ថា៖ “នៅពេលយើងពិភាក្សាគ្នាអំពីអាល់ប៊ុម ដំបូងកញ្ចនាបានប្រាប់ខ្ញុំថា នាងចង់បង្កើតបទភ្លេងដែលមានលក្ខណៈស្តង់ដារ ហើយនាងចង់ធ្វើអ្វីផ្សេងពីសមិទ្ធផលការងារពីមុនដែលនាងធ្លាប់បានធ្វើ។ នាងចង់សរសេរអំពីអ្វីមួយដែលមានលក្ខណៈផ្ទាល់ខ្លួនហើយនិយាយទៅកាន់អ្នកគាំទ្ររបស់នាងតាមរយៈរឿងនោះ។ កញ្ចាពិតជាបានធ្វើបានមែន ពីព្រោះនាងបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ចំណាយទាំងពេលវេលា និងប្រាក់កាក់ ដើម្បីបញ្ចប់អាល់ប៊ុមនេះ ដែលយើងបានធ្វើយ៉ាងជិតមួយឆ្នាំ! ខ្ញុំពិតជាមិនអាចរង់ចាំដើម្បីចែករំលែកបទចម្រៀងរបស់នាងទៅមនុស្សគ្រប់គ្នាបានទេ»។
ដោយមានការសហការនិងការគាំទ្រពីក្រុមហ៊ុន Smart Axiata, Jack Daniel, Kourprey និង Kilat ការចេញអាល់ប៊ុមនេះនាំមកនូវចលនាតន្ត្រីថ្មីមិនចម្លងគេនៅក្នុងប្រទេសកម្ពុជាទៅជម្រុញវិស័យឧស្សាហកម្មតន្រ្តីទៅកម្រិតមួយផ្សេងទៀត។
“អស់រយៈពេល ២ឆ្នាំជាងមកហើយ ដែលក្រុមហ៊ុន Smart បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញចលនាតន្ត្រីថ្មីមិនចម្លងគេក្នុងប្រទេសកម្ពុជា ដោយធ្វើរួមគ្នាជាមួយសិល្បៈក្មេងៗជំនាន់ក្រោយ ដែលពោរពេញទៅដល់បទពិសោធន៍ ដើម្បីធ្វើឲ្យវិស័យចម្រៀងក្នុងប្រទេសកម្ពុជាកាន់តែរីកចម្រើនឡើង។ យើងពិតជាសប្បាយរីករាយក្រៃលែង ដែលបានឃើញចលនានេះមានការដើរទៅមុខយ៉ាងលឿន ហើយនាងខ្ញុំក៏អរគុណទៅដល់មនុស្សទាំងអស់ ដែលតែងតែគាំទ្រតន្ត្រីថ្មីមិនចម្លងគេ ហើយការគាំទ្រនេះពិតជាសំខាន់ខ្លាំងណាស់សម្រាប់សិល្បៈករ។ ” នេះបើតាមប្រសាសន៍របស់កញ្ញា ទេព ច័ន្ទសោភា អ្នកឯកទេសជាន់ខ្ពស់ផ្នែកតន្រ្តី និងកំសាន្ត ក្រុមហ៊ុន Smart Axiata។

គួរបន្ថែមទៀតថា ការប្រគំតន្រ្តីរបស់តារាចម្រៀងស្រី កញ្ញា កញ្ចា នឹងនាំយកការសម្តែងពោរពេញទៅដោយភាពច្នៃប្រឌិត ទៅដល់អ្នកគាំទ្រ នៅលើឆាកតន្រ្តី ដែលនឹងប្រព្រឹត្តឡើងនៅឯ Factory Phnom Penh ដែលមានទីតាំងស្ថិតនៅសង្កាត់ចាក់អង្រែលើ ផ្លូវជាតិលេខ 2 នាថ្ងៃទី 22 ខែធ្នូឆ្នាំ 2018 ចាប់ពីម៉ោង 5 ល្ងាចតទៅ។


គួរបញ្ជាក់ផងដែរថា អាល់ប៊ុម Sweet Nightmareនឹងមាននៅលើកម្មវិធីតន្រ្តី Smart Music រយៈពេល 1 ខែ ដែលជា កម្មវិធី (Application) មួយដើម្បីទាញយកតន្ត្រីថ្មីមិនចម្លងគេនៅកម្ពុជា ឬជាភាសាអង់គ្លេសថា Original music ។ រាល់ការស្តាប់ចម្រៀងនៅក្នុង Smart Music នឹងនាំមកនូវការគាំទ្រផ្នែកហិរញ្ញវត្ថុដល់សិល្បករដើមនៅក្នុងប្រទេសកម្ពុជា។
ដើម្បីទស្សនាវីដេអូចម្រៀងរបស់ កញ្ចនា សូមចូលទៅកាន់គេហទំព័រ៖



Media Contact:
Name: Mr. ENG Raksmey, Tel: +855 (0) 98 708 787, engreksmey@gmail.com
Ms. HEAM Chetra, Tel: +855 (0) 15 935 383, heamchetra@gmail.com