ក្រុមហ៊ុនម្ស៉ៅកូនក្មេង Johnson ត្រៀមឈប់ផលិត និងលក់ម្សៅទារកដែលផលិតពីរ៉ែ talc ដោយប្តូរមកជាម្សៅពោតវិញ
- BY
- Oun Mey
- August 13, 2022
ក្រុមហ៊ុម Johnson & Johnson បានប្រកាសថា ខ្លួននឹងឈប់ផលិត និងលក់ម្សៅទារកដែលមានមូលដ្ឋានផលិតចេញពីរ៉ែ talc នៅទូទាំងពិភពលោកនៅឆ្នាំក្រោយ ដែលអស់រយៈពេលជាងពីរឆ្នាំហើយចាប់តាំងពីផលិតផលនេះត្រូវបានបញ្ឈប់នៅក្នុងសហរដ្ឋអាមេរិកដោយសារតែក្រុមហ៊ុនត្រូវបានគេប្តឹងពីសុវត្ថិភាពអ្នកប្រើប្រាស់។ នេះបើតាមសារព័ត៌មាន Reuters បានរាយការណ៍ថា Johnson & Johnson បានប្រកាសនៅឆ្នាំ ២០២០ ថាខ្លួននឹងបញ្ចប់ការលក់ម្សៅទារកដែលមានមូលដ្ឋានផលិតចេញពីរ៉ែ talc នៅសហរដ្ឋអាមេរិក និងកាណាដា ខណៈដែលតម្រូវការធ្លាក់ចុះ ដោយសារអ្នកប្រើប្រាស់ត្រូវបានគេផ្តល់ព័ត៌មានមិនបានត្រឹមត្រូវអំពីសុវត្ថិភាពរបស់ផលិតផលខណៈដែលក្រុមហ៊ុនប្រឈមនឹងបណ្តឹងជាច្រើន។
គួរបញ្ជាក់អោយដឹងផងដែរថា ៖ ក្រុមហ៊ុន Johnson & Johnson បានប្រឈមមុខនឹងបណ្តឹងអ្នកប្រើប្រាស់ចំនួន ៣៨,០០០ ករណី ដែលបានចោទប្រកាន់ថាម្សៅទារកដែលមានមូលដ្ឋានផលិតចេញពីរ៉ែ talc ដែលបង្កឱ្យមានជំងឺមហារីក ដោយសារតែការចម្លងរោគនៃអាបស្តូស ដែលជាសារធាតុបង្កមហារីក។ ចំណែកខាងក្រុមហ៊ុន Johnson & Johnson បានបដិសេធការចោទប្រកាន់នេះ ដោយនិយាយថា «ការធ្វើតេស្តវិទ្យាសាស្ត្រ និងការអនុម័តបទប្បញ្ញត្តិក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ បានបង្ហាញថា talc មានសុវត្ថិភាព និងគ្មានសារធាតុអាបស្តូស» កាលពីថ្ងៃព្រហស្បតិ៍ ក្រុមហ៊ុនបានបញ្ជាក់ឡើងវិញនូវសេចក្តីថ្លែងការណ៍នោះនៅពេលដែលខ្លួនបានប្រកាសបញ្ឈប់ការផលិតម្ស៉ៅ។

- Share This Post:


