សិល្បៈ

តារាចម្រៀង ម៉ុង ម៉ានុត ជួបរឿងស៊យ ត្រូវចោរ២នាក់ លួចកាច់សោរយកម៉ូតូទៅបាត់ (មានវីដេអូ)

BY
Khmernote Media
August 15, 2022

លោក ម៉ុង ម៉ានុត គឺជាតារាចម្រៀង Original Song ដ៏ល្បីឈ្មោះនៅលើបណ្តាញសង្គមហ្វេសប៊ុក ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន ហើយលោកក៏ជាប្អូនប្រុសបង្កើតរបស់អ្នកនិពន្ធ និងតារាចម្រៀងល្បីឈ្មោះ ម៉ុង ម៉ានិត ផងដែរ។ ថ្មីៗនេះ លោក ម៉ុង ម៉ានុត បានជួបរឿងមិនល្អ ដោយសារតែលោកត្រូវបានចោរលួចម៉ូតូយកទៅបាត់ដោយសុវត្ថិភាព។

យោងតាមការបង្ហោះនៅលើបណ្តាញសង្គមរបស់ ម៉ានុត បានឲ្យដឹងថា «ខ្ញុំបានបាត់ម៉ូតូ PCX 2018 ពណ៌ប្រផេះ ស្លាកលេខ ភ្នំពេញ 1GX – 2011។ ចោរកាច់សោរម៉ូតូខ្ញុំនៅកន្លែងធ្វើការ។ បានបាត់នៅមុខផ្ទះលេខ 183A ផ្លូវលេខ 132 សង្កាត់ទឹកល្អក1 ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ខ្ញុំបានដាក់ពាក្យបណ្ដឹងរួចរាល់ហើយដូចច្នេះបើសិនជាអ្នកទាំងអស់គ្នាបានប្រទះឃើញម៉ូតូដែលមានភិនភាគដូចដែរបានជម្រាប អ្នកទាំងអស់គ្នាមានសិទ្ធឃាត់ម៉ូតូនោះ រួចផ្ដល់ពណ៌មានមកខ្ញុំផ្ទាល់ ឬតាមប៉ុស្តិ៍បូលីសសង្កាត់ទឹកល្អក់1។ លេខទូរស័ព្ទទំនាក់ទំនងក្រុមគ្រួសារ: 093901666»

Share This Post: