ប៉ូលិសជប៉ុនម្នាក់ផឹកស្រវឹងជ្រុលរហូតដេកលក់តាមផ្លូវនិងធ្វើឲ្យបាត់ឯកសារស៊ើបអង្កេតដែលមានព័ត៌មានលំអិតរបស់មនុស្ស ៤០០នាក់
- BY
- Oun Mey
- August 16, 2022
ជប៉ុន៖ ប៉ូលិសជនជាតិជប៉ុនម្នាក់បានធ្វេសប្រហែសធ្វើឲ្យបាត់បង់ឯកសារស៊ើបអង្កេតដែលមានព័ត៌មានលំអិតផ្ទាល់ខ្លួនរបស់មនុស្សប្រមាណជា ៤០០នាក់ ក្រោយរូបគាត់បានផឹកស្រាច្រើនជ្រុលរហូតដេកលក់តាមផ្លូវក្នុងពេលធ្វើដំណើរត្រលប់ទៅផ្ទះ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅចន្លោះម៉ោង ១១យប់ថ្ងៃសុក្រឆ្លងចូលដល់ព្រឹកម៉ោង ៥ ថ្ងៃសោរ៍ចុងសប្តាហ៍កន្លងទៅនេះ ខណៈអត្តសញ្ញាណពិតប្រាកដរបស់មន្ត្រីប៉ូលិសដែលបានផឹកស្រាស្រវឹងជោគជាំរហូតបាត់បង់ស្មារតីរូបនេះមិនត្រូវបានគេបង្ហាញជាសាធារណៈនោះទេដើម្បីរក្សាកិត្តិយសរបស់គាត់។ យ៉ាងណាក្តី គេអាចដឹងត្រឹមថាមន្ត្រីប៉ូលិសរូបនេះមានអាយុ ៤៩ឆ្នាំ មានទីតាំងបំពេញការងារនៅក្នុងអាណាខេត្ត Hyogo ភាគខាងលិចប្រទេសជប៉ុន។

- Share This Post:


