Short News
អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់បាននិយាយថា អ្នកដែលត្រូវបានដាក់ទណ្ឌកម្មនឹងមិនអាចទៅទស្សនកិច្ចនៅប្រទេសចិន
BY Khmernote Media
August 17, 2022
អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់បាននិយាយថា អ្នកដែលត្រូវបានដាក់ទណ្ឌកម្មនឹងមិនអាចទៅទស្សនកិច្ចនៅប្រទេសចិន ហុងកុង និងម៉ាកាវបានទេ។ ក្រុមហ៊ុន និងអ្នកវិនិយោគដែលទាក់ទងនឹងពួកគេ ក៏នឹងមិនត្រូវបានអនុញ្ញាតឱ្យរកប្រាក់ចំណេញនៅក្នុងប្រទេសចិនដែរ។ អ្នកទាំង ៧រូប គឺបន្ថែមលើនាយករដ្ឋមន្ត្រីតៃវ៉ាន់ Su Tseng-chang រដ្ឋមន្ត្រីការបរទេស Joseph Wu និងប្រធានសភា You Si-kun ដែលត្រូវបានដាក់ទណ្ឌកម្មនៅមុននេះ៕
