ស្ត្រីម្នាក់នៅប្រទេសចិនប្តឹងមិត្តរួមការងារដែលជាបុរស បន្ទាប់ពីនាងចោទគាត់ថាឱបនាងតឹងពេក រហូតធ្វើឱ្យឆ្អឹងជំនីនាងបាក់៣កង់ ហើយទីបំផុតតុលាការបានបង្គាប់ឱ្យចុងចោទសងជំងឺចិត្តយ៉ាងច្រើន
- BY
- Oun Mey
- August 18, 2022
ដោយហេតុការណ៍នេះបានកើតឡើងខណៈស្ត្រីម្នាក់ មកពីទីក្រុង Yueyang ខេត្ត Hunan កំពុងនិយាយជាមួយមិត្តរួមការងារនៅកន្លែងធ្វើការ ប៉ុន្តែក្នុងពេលនោះមិត្តរួមការងារម្នាក់ទៀតជាបុរសបានដើរទៅជិតរួចអោបនាងយ៉ាងខ្លាំង។ ក្នុងនោះដែរមានគេនិយាយថាការឱបធ្វើឱ្យនារីនោះស្រែកទាំងឈឺចាប់ ហើយក្រោយមកនាងបានប្រាប់ថា នាងមានអារម្មណ៍តឹងក្នុងទ្រូងអស់រយៈពេលជាច្រើនម៉ោង សូម្បីតែបន្ទាប់ពីចេញពីធ្វើការក៏ដោយ។ ជំនួសឱ្យការប្រញាប់ទៅជួបគ្រូពេទ្យ ពេលត្រឡប់មកដល់ផ្ទះវិញ នាងក៏សម្រេចចិត្តយកទឹកក្ដៅមកស្អំរួចសម្ងំគេង។ ទោះជាយ៉ាងណាក៏ដោយ ប្រាំថ្ងៃក្រោយមក ការឈឺចាប់នៅក្នុងទ្រូងកាន់តែខ្លាំងឡើង ដូច្នេះហើយ ទើបនាងសម្រេចចិត្តទៅមន្ទីរពេទ្យ ជាលទ្ធផលដែលបានពីការថតកាំរស្មីអ៊ិច គេបានរកឃើញថា នាងមានការបាក់ឆ្អឹង៣ចំណុច ដែល២កន្លែងនៅឆ្អឹងជំនីរខាងស្តាំ ចំណុចមួយទៀតគឺនៅផ្នែកខាងឆ្វេងនៃឆ្អឹងជំនី។

- Share This Post:


