Short News
អភិបាលក្រុងសៀមរាប ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ដែលមានដក់នៅក្នុងភូមិសាស្ត្រសង្កាត់ស្វាយដង្គំ
BY Oun Mey
August 18, 2022
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា លោក នួន ពុទ្ធារ៉ា អភិបាលនៃគណៈអភិបាលក្រុងសៀមរាប ខេត្តសៀមរាប នៅថ្ងៃ ទី១៧ ខែសីហា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងាររដ្ឋបាលក្រុង និងសង្កាត់ស្វាយដង្គំ សហការជាមួយមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត និងក្រុមការងារខេត្ត ចុះពិនិត្យស្ថាន ភាពជំនន់ទឹកភ្លៀងដែលមានដក់នៅក្នុងភូមិសាស្ត្រសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប និងបាន ដាក់ចេញនូវផែនការសកម្មភាពមួយចំនួន ដើម្បីដោះស្រាយកង្វល់ជូនបងប្អូនប្រជាពលរដ្ឋ។
