យោធាកូរ៉េខាងត្បូង៖ កូរ៉េខាងជើងបានបង្ហោះមីស៊ីលឆ្លងទ្វីបចំនួន ២គ្រាប់ ឆ្ពោះទៅសមុទ្រលឿង
- BY
- Oun Mey
- August 18, 2022
យោធាកូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងហាក់ដូចជាបានបាញ់មីស៊ីលឆ្លងទ្វីបចំនួន ២គ្រាប់ ឆ្ពោះទៅសមុទ្រលឿង នៅភាគខាងលិចនៃឧបទ្វីបកូរ៉េ។ ប្រភពយោធានិយាយថា មីស៊ីលនេះហាក់ដូចជាត្រូវបានបាញ់ចេញពីតំបន់ Onchon ក្នុងខេត្ត Phyongan ខាងត្បូង នៅព្រឹកថ្ងៃពុធនេះ។ ពួកគេនិយាយថា ពួកគេកំពុងធ្វើការជាមួយកងកម្លាំងអាមេរិក ដើម្បីវិភាគចម្ងាយហោះហើរ និងរយៈកម្ពស់របស់មីស៊ីល។ ការបាញ់សាកល្បងនេះ គឺជាការសាកល្បងថ្មីចុងក្រោយបំផុតរបស់កូរ៉េខាងជើងក្នុងឆ្នាំនេះ។

- Share This Post:


