ប្រទេសហ្ស៊ីមបាវ៉េ មើលឃើញការផ្ទុះឡើងនៃជំងឺកញ្ជ្រឹល កុមារជាង ១៥០ នាក់បានស្លាប់
- BY
- Oun Mey
- August 18, 2022
យោងតាមប្រភពសារព័ត៌មានបានអោយដឹងថា រដ្ឋាភិបាលប្រទេសហ្ស៊ីមបាវ៉េ បង្ហាញពីស្ថានភាពរីករាលដាលនៃជំងឺកញ្ជ្រឹល (measles) ដែលយ៉ាងហោចណាស់មានកុមារ ១៥៧ នាក់ត្រូវបានស្លាប់ និងច្រើនជាង ២០០០ ករណីត្រូវបានរាយការណ៍នៅទូទាំងប្រទេស។ ក្នុងនោះដែរ ចំនួនករណីជំងឺកញ្ជ្រឹលនៅក្នុងប្រទេសហ្ស៊ីមបាវ៉េកំពុងកើនឡើងយ៉ាងឆាប់រហ័ស បន្ទាប់ពីករណីដំបូងត្រូវបានរកឃើញនៅដើមខែសីហា ដែលចំនួនអ្នកស្លាប់បានកើនឡើងជិតទ្វេដងក្នុងរយៈពេលតិចជាងមួយសប្តាហ៍។

- Share This Post:


