Short News

ស្ត្រីម្នាក់នៅប្រទេសចិនប្តឹងមិត្តរួមការងារដែលជាបុរស បន្ទាប់​ពី​នាង​ចោទ​គាត់​ថា​ឱប​នាង​តឹង​ពេក រហូត​ធ្វើ​ឱ្យ​ឆ្អឹងជំនី​នាង​បាក់​៣​កង់ ហើយ​ទីបំផុត​តុលាការ​បាន​បង្គាប់​ឱ្យ​ចុង​ចោទ​សង​ជំងឺ​ចិត្ត​យ៉ាងច្រើន

BY
Oun Mey
August 18, 2022

ដោយហេតុការណ៍​នេះបាន​កើត​ឡើង​ខណៈ​ស្ត្រី​ម្នាក់ មកពីទីក្រុង Yueyang ខេត្ត Hunan កំពុងនិយាយជាមួយមិត្តរួមការងារនៅកន្លែងធ្វើការ ប៉ុន្តែ​ក្នុង​ពេល​នោះ​មិត្ត​រួម​ការងារ​ម្នាក់​ទៀត​ជា​បុរសបាន​ដើរ​ទៅ​ជិតរួចអោប​នាង​យ៉ាង​ខ្លាំង។ ក្នុងនោះដែរមានគេនិយាយ​ថា​ការ​ឱប​ធ្វើ​ឱ្យ​នារីនោះ​ស្រែក​ទាំង​ឈឺ​ចាប់ ហើយក្រោយមកនាងបានប្រាប់ថា នាងមានអារម្មណ៍តឹងក្នុងទ្រូងអស់រយៈពេលជាច្រើនម៉ោង សូម្បីតែបន្ទាប់ពីចេញពីធ្វើការក៏ដោយ។ ជំនួសឱ្យការប្រញាប់ទៅជួបគ្រូពេទ្យ ពេល​ត្រឡប់​មក​ដល់​ផ្ទះ​វិញ នាង​ក៏​សម្រេច​ចិត្ត​យក​ទឹក​ក្ដៅមកស្អំរួច​សម្ងំ​គេង។ ទោះជាយ៉ាងណាក៏ដោយ ប្រាំថ្ងៃក្រោយមក ការឈឺចាប់នៅក្នុងទ្រូងកាន់តែខ្លាំងឡើង ដូច្នេះហើយ ទើបនាងសម្រេចចិត្តទៅមន្ទីរពេទ្យ ជាលទ្ធផលដែលបានពីការថតកាំរស្មីអ៊ិច គេ​បាន​រក​ឃើញ​ថា នាង​មាន​ការ​បាក់​ឆ្អឹង​៣​ចំណុច ដែល​២​កន្លែង​នៅ​ឆ្អឹង​ជំនីរ​ខាង​ស្តាំ ចំណុចមួយទៀតគឺនៅផ្នែកខាងឆ្វេងនៃឆ្អឹងជំនី។

Share This Post: