ខ្មែរណូត

ស្វែងរក

  • សិល្បៈ

    បុរសដែលប្រើសំដីមិនសមរម្យដាក់ភិទិ ពេលនេះចេញវីដេអូសុំទោសហើយ ដោយគាត់ធ្វើនេះព្រោះចង់ដឹងពីសន្ទុះអ្នកគាំទ្រប៉ុណ្ណោះ (មានវីដេអូ)

    BY Khmernote Media August 18, 2022
    បុរសដែលប្រើសំដីមិនសមរម្យដាក់ភិទិ ពេលនេះចេញវីដេអូសុំទោសហើយ ដោយគាត់ធ្វើនេះព្រោះចង់ដឹងពីសន្ទុះអ្នកគាំទ្រប៉ុណ្ណោះ (មានវីដេអូ)

    រាជធានីភ្នំពេញ៖ ក្រោយពីឪពុករបស់បេក្ខជន ថុល សុភិទិ ប្រតិកម្មយ៉ាងខ្លាំង ចំពោះបុគ្គលម្ចាស់គណនី Tik Tok @apanha9999 ដោយបានធ្វើការវាយតម្លៃ ភិទិ រឿងចាក់សាក់ពេញលើដងខ្លួន នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ មុននេះបន្ដិច យោងតាមការគណនីហ្វេសប៊ុកផ្ទាល់របស់លោកឪពុកសុភិទិ ដដែលបានឱ្យដឹងថា បុគ្គលរូបនេះ បានចេញជាវីដេអូសុំទោសជាសាធារណៈហើយ ចំពោះគ្រួសាររបស់គាត់។

    នៅក្នុងគណនីហ្វេសប៊ុករបស់ លោកពូផ្ទាល់ បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ ចំពោះបុគ្គលម្នាក់នេះ! ដែលបាននិយាយប៉ះពាល់មកលើគ្រួសារខ្ញុំ គាត់បានចេញសុំទោសជាសាធារណៈហើយ ចំពោះការសុំទោសនេះវាហាក់ដូចជាមិនគប្បីនឹងទង្វើគាត់ទេ ក៏ប៉ុន្តែខ្ញុំយល់ព្រមអនុគ្រោះឲ្យបុគ្គលនេះចុះ។ ជាចុងក្រោយខ្ញុំសូមអរគុណដល់បងប្អូន ដែលបានចែករំលែករឿងនេះ ហើយក៏សូមដាក់ជាសារប្រមានទៅដល់មនុស្សមួយចំនួន ចំពោះការមើលងាយវាយតម្លៃអ្នកដទៃត្រឹមសំបកក្រៅ។ ខាងក្រោមជាវីដេអូសុំទោស៖

    ប្រភព៖ Meak Bunthol

    Share This Post: