Short News

តុលាការថៃសម្រេច អោយឃាត់ខ្លួនតារាសម្តែងថៃ កញ្ញា Pinky Savika បងប្រុស រួមទាំងម្តាយ ចូលមន្ទីរឃុំឃាំង ពីបទឆបោកពាក់ព័ន្ធនិង forex 3D ដែលមានតម្លៃជាង ២ពាន់លានបាត ដោយមិនអនុញ្ញាតិអោយមានការធានានៅក្រៅឃុំនោះឡើយ

BY
Oun Mey
August 19, 2022

កាលពីថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២២ វេលាម៉ោង ១៩:៤២នាទី តាមប្រភពព័ត៌មានបានអោយដឹងថា នៅតុលាការព្រហ្មទណ្ឌថៃ ដែលស្ថិតនៅ ផ្លូវ Ratchadaphisek Matichon បានរាយការណ៍ថា ការិយាល័យព្រះរាជអាជ្ញាសាធារណៈនៃការិយាល័យព្រះរាជអាជ្ញាពិសេសទី ៤ បានដាក់ពាក្យបណ្តឹងប្រឆាំងនឹង លោក Kittichet Chaiyadej  ដែលប្តូរឈ្មោះមកជា  លោក Sarayuth Chaiyadej បងប្រុសតារាសម្តែង Pinky Savika និងបក្សពួកចំនួន ១៩ នាក់ ពីការប្រព្រឹត្តិខុស ដោយមានការបញ្ឆោតនូវប្រព័ន្ធកុំព្យូទ័រដែលជាព័ត៌មានកុំព្យូទ័រក្លែងក្លាយក្នុងលក្ខណៈដែលទំនងជាបង្កការខូចខាតដល់សាធារណជន ដោយការបោកប្រាស់ប្រជាពលរដ្ឋ និងការក្លែងបន្លំ ដោយនៅក្នុងដីកា​បាន​បញ្ជាក់​ថា កាលៈទេសៈដែល ចុងចោទ​និង​បក្សពួកចំនួន​១៩​នាក់​ មាន​ចេតនា​ឆបោក​ដោយ​នាំ​ចូល​ប្រព័ន្ធ​កុំព្យូទ័រ​ ដែលព័ត៌មានមិនពិតតាមរយៈប្រព័ន្ធគេហទំព័រចែករំលែក Forex 3D  និងតាមរយៈប្រព័ន្ធហ្វេសប៊ុក បញ្ចុះបញ្ចូល​មហាជន​ឱ្យ​វិនិយោគ​លុយ​ដោយ​អះអាងថា​យក​លុយ​ទៅ​វិនិយោគ​លើ​ការជួញដូរ​រូបិយប័ណ្ណ​បរទេស រួម​នឹង​ជនជាប់ចោទ​ទាំង​១៩​នាក់ ដោយការឆ្លៀតឱកាស​ពីការដែលមានឈ្មោះជាតារាល្បីនៅក្នុងនោះដែរ

Share This Post: