Short News

ឃាត់ខ្លួន​ចោរ​ប្លន់​ដែល​បានចូល​ទៅ​ប្លន់​ហាង​កែ​សម្ផស្ស​មួយកន្លែង​ របស់​ភរិយា​តារាកំប្លែងដ៏ល្បីនៅថៃ គឺលោក “Mum Jokmok” ដែលបានថ្លែងអំណរគុណលោកមេបញ្ជាការដែលបាន ចាប់​ជន​ល្មើស​​បានយ៉ាង​ឆាប់ លោកក៏បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ឱកាសឱ្យមានការងារធ្វើ ក្រោយពេលអ្នកទោសត្រូវបានដោះលែង ប៉ុន្តែត្រូវតែប្រែចិត្ត ហើយក្លាយជាមនុស្សល្អ

BY
Oun Mey
August 19, 2022

នៅវេលាម៉ោង៩ព្រឹក របស់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ នៅប៉ុស្តិ៍នគរបាល Plai Bang ខេត្ត Nonthaburi ឧត្តមសេនីយ៍ទោ Paisan Wongwatcharamongkol ស្នងការនគរបាលខេត្ត Nonthaburi និង លោក វរសេនីយ៍ឯក រុងរ៉ាវី សុខឃាង អធិការ នគរបាល ប៉ុស្ដិ៍ លោកវរសេនីយ៍ទោ Rattaphong Duangdee អគ្គស្នងការរងនគរបាលជាតិ លោកវរសេនីយ៍ទោ Tarat Rattaphat អគ្គស្នងការរងនគរបាលជាតិថៃ បាននាំខ្លួនជនជាប់ចោទឈ្មោះ Chaichet Sawatdee អាយុ ៣៥ឆ្នាំ ជាជនជាប់ចោទបានប្រព្រឹត្តអំពើប្លន់ និងប៉ុនប៉ងរំលោភទៅកាន់ ម្ចាស់ហាងកែសម្ផស្ស Lak Salon ផ្លូវ Bang Muang-Bang Kulad ភូមិ ៥ ឃុំ Plai Bang ស្រុក Bang Kruai ខេត្ត Nonthaburi

Share This Post: