ប្រទេសនៅក្នុងតំបន់អាស៊ីមួយទៀតហើយកំពុងតែរៀបចំបង្កើតទីភ្នាក់ងារអវកាសរបស់ខ្លួន
- December 14, 2018
ហ្វីលីពីន៖ មួយរយៈចុងក្រោយនេះហ្វីលីពីនបានព្យាយាមអភិវឌ្ឍន៍វិស័យបច្ចេកវិទ្យារបស់ខ្លួនគួរឲ្យកត់សម្គាល់ តួយ៉ាងបើយោងតាមសារព័ត៌មាន Nextshark បានចុះផ្សាយថា ពេលនេះហ្វីលីពីនកំពុងតែរៀបចំបង្កើតទីភ្នាក់ងារអវកាស ដែលវាជាភស្តុតាងមួយបញ្ជាក់ពីភាពរីកចម្រើនក្នុងវិស័យបច្ចេកវិទ្យាហ្វីលីពីន។ យ៉ាងណាក្តី សេចក្តីសម្រេចផ្លូវការនៃការបង្កើតទីភ្នាក់ងារអវកាសនេះមិនទាន់ត្រូវបានចុះហត្តលេខានៅឡើយ ដោយសេចក្តីព្រាងមួយនេះត្រូវបញ្ចូនទៅកាន់ព្រឹទ្ធសភា និងចុងក្រោយបញ្ចូនទៅកាន់លោកប្រធានធិបតី Rodrigo Duterte ដើម្បីចុះហត្តលេខាជាមុនសិន។ ដើម្បីសម្រេចគម្រោងមួយនេះ ហ្វីលីពីនត្រូវធ្វើការជាមួយនឹងដៃគូជាច្រើន ដែលអាចផ្តល់ការព្រឹក្សា និងបទពិសោធណ៍ជុំវិញវិស័យបច្ចេកវិទ្យាមួយនេះ។ សូមបញ្ជាក់នៅក្នុងតំបន់អាស៊ានមានប្រទេសមួយចំនួនបានបង្កើតទីភ្នាក់ងារអវកាសនេះរួចហើយ ដូចជាប្រទេសសិង្ហបុរី ថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងវៀតណាម៕
អត្ថបទ៖ ភក្តី
ប្រភព៖ nextshark
- Share This Post:






