Short News

ស្រ្តីម្នាក់ត្រូវអាជ្ញាធរវៀតណាមហាមមិនឲ្យជិះយន្តហោះ ៦ខែ ក្រោយបង្ហោះវីដេអូមួយនេះក្នុងTikTok

BY
Oun Mey
August 20, 2022

វៀតណាម៖ ស្រ្តីម្នាក់ត្រូវបានអាជ្ញាធរអាកាសចរណ៍វៀតណាមសម្រេចហាមឃាត់មិនឲ្យធ្វើដំណើរតាមយន្តហោះរយៈពេល ៦ខែ ក្រោយបង្ហោះវីដេអូមួយនៅលើបណ្តាញសង្គម TikTok ដែលបង្ហាញថា រូបគាត់ផ្ទាល់បានរាំយ៉ាងសប្បាយរីករាយនៅក្បែរយន្តហោះមួយគ្រឿងដែលកំពុងធ្វើដំណើរទៅមុខ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Tuoitre News បានឲ្យដឹងថា ស្រ្តីដែលបានរងនូវការហាមឃាត់នេះមានឈ្មោះថា Le Minh Xuan Yen អាយុ ២៦ឆ្នាំ ហើយហេតុការណ៍នេះបានកើតឡើងនៅក្នុងប្រលានយន្តហោះមួយកន្លែងនៅក្នុងខេត្ត Kien Giang ភាគខាងត្បូងប្រទេសវៀតណាម។

Share This Post: