Short News

រលកកម្តៅបង្ខំឲ្យក្រុងមួយរបស់ចិនត្រូវបិទភ្លើងមិនសូវសំខាន់នៅតាមទីសាធារណៈទាំងអស់ដើម្បីសន្សំសំចៃថាមពលអគ្គិសនី

BY
Oun Mey
August 20, 2022

ចិន៖ អាជ្ញាធរក្រុង Chengdu ដែលស្ថិតនៅភាគខាងត្បូងប្រទេសចិនបានដាក់ចេញនូវវិធានការបន្ទាន់មួយដើម្បីសន្សំសំចៃថាមអគ្គិសនី ដោយអាជ្ញាធរបានតម្រូវបិទភ្លើងមិនចាំបាច់ទាំងអស់នៅតាមទីសាធារណៈ ដូចជាភ្លើងនៅតាមស្ថានីយ៍រថភ្លើងក្រោមដី ផ្ទាំងផ្សាយពាណិជ្ជកម្ម និងស្លាកសញ្ញាផ្សេងៗនៅតាមអាគារជាដើម។ ការសម្រេចអនុវត្តវិធានការសន្សំសំចៃថាមពលអគ្គិសនីនេះត្រូវបានធ្វើឡើងក្រោយសីតុណ្ហភាពនៅក្នុងប្រទេសចិនបានកើនឡើងដល់កម្រិតប្រកាសអាសន្ន ហើយនៅក្នុងបរិយាកាសមិនអំណោយផលបែបនេះគឺតម្រូវការនៃការប្រើប្រាស់ថាមពលអគ្គិសនីសម្រាប់បើកបង្ហារនិងម៉ាស៊ីនត្រជាក់មានខ្ពស់ខ្លាំងណាស់។

Share This Post: