Short News

គ្រូបង្រៀនអនឡាញជនជាតិចិនម្នាក់បានទទួលទឹកប្រាក់ជិត ៧ពាន់ដុល្លាដោយសារតែ លេចមុខឆ្មាចូលទៅក្នុងថ្នាក់ដែលកំពុងតែរៀនអនឡាញ

BY
Oun Mey
August 20, 2022

យោងតាមប្រភពសារព័ត៌មានដែលបានចុះផ្សាយកាលពីថ្ងៃទី ១៩ សីហា បានអោយដឹងថា គ្រូបង្រៀនម៉ោងសិល្បៈម្នាក់នៅទីក្រុង ក្វាង ចូវ ប្រទេសចិន បានឈ្នះការប្តឹងទាមទារថ្លៃជម្ងឺចិត្ត គិតជាទឹកជាងចំនួន ៤០,០០០យន់។
ជាមួយគ្នានេះដែរហេតុការណ៍ខាងលើបានកើតឡើង នៅក្នុងថ្នាក់រៀនអនឡាញដែលមានការផ្សាយផ្ទាល់តាមរយៈ (Live Stream) ចំណែកគ្រូបង្រៀនសិល្បៈនេះដែរ ត្រូវបានគេដឹងថាមានត្រកូល “Lou“ ក្នុងហេតុការណ៍នោះ មានឆ្មាដែលត្រូវជាសត្វចិញ្ចឹមរបស់អ្នកគ្រូ Lou ក៏បានលោតចូលមកចំពីមុខកាមេរ៉ាដែលកំពុងបង្រៀនចំនួន ៥ដង បន្ទាប់ពីនោះក្រុមហ៊ុនបច្ចេកវិទ្យានៃការអប់រំដែលបើកបង្រៀនថ្នាក់អនឡាញ ក៏បានសម្រេចចិត្តបណ្តេញអ្នកគ្រូចេញ ដោយលើកហេតុផលថា «បណ្តោយអោយឆ្មាដែលជាសត្វចិញ្ចឹមផ្ទាល់ខ្លួនលេចមុខនៅក្នុងថ្នាក់ដែលកំពុងតែបង្រៀនអនឡាញ ថែមទាំងមកយឺត ជាង ១០នាទីផងដែរ»

Share This Post: