បច្ចេកវិទ្យា

តម្លៃបែបនេះ OPPO Reno8 Series មិនផ្ទុះ មិនកក្រើកម៉េចបាន? ចាំអង្កាល់! តោះប្រញាប់នាំគ្នាកក់ទុកលឿនៗទៅ…

BY
Liny Chan
August 20, 2022

ពិតជាកក្រើក និងភ្ញាក់ផ្អើលក្រោយស្មាតហ្វូនស៊េរីថ្មី OPPO Reno8 Series ប្រកាសចេញ 3 ម៉ូដែលក្នុងពេលតែមួយគឺ Reno8 $359 | Reno8 Z 5G $429 | Reno8 5G $569 ។ អ្វីដែលកាន់តែពិសេសគឺនៅលើ OPPO Reno8 Series សុទ្ធតែបានបំពាក់នូវលក្ខណៈពិសេស និងបច្ចេកវិទ្យាទំនើបជំនាន់ថ្មីបំផុត ដែលមិនធ្វើឲ្យអតិថិជនខកចិត្តចំពោះស្មាតហ្វូនមួយនេះឡើយ។

បើតាមដឹងពីម្ចាស់ហាងលក់ទូរស័ព្ទថា បន្ទាប់ពី OPPO បើកឲ្យកក់ទុកភ្លាមក្នុងរយៈពេល 2-3 ថ្ងៃនេះមកពិតជាមានអតិថិជនច្រើនខ្លាំងមែនទែនបានអញ្ជើញមកកក់ទុក ដែលនេះអាចនិយាយបានថា OPPO Reno8 Series នឹងបំបែកកំណត់ត្រាលក់ដាច់បំផុតដូចរៀមច្បង OPPO Reno7 Series អ៊ីចឹងមើលទៅ។

ចុះសម្រាប់អ្នកវិញ… តើអ្នកបានធ្វើការកក់ OPPO Reno8 Series ហើយឬនៅ? ជាមួយគ្នានេះឃើញក្នុងផេគ OPPO មានហ្គេមលេងដើម្បីឈ្នះកាសឥតខ្សែស៊េរីថ្មី OPPOEncoBuds2 ចំនួន 3 រង្វាន់ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី26 ខែសីហា ឆ្នាំ2022 ដោយគ្រាន់តែបង្ហោះរូបអ្នកជាមួយប័ណ្ណកក់ទុក OPPO Reno8 Series លើគណីហ្វេសប៊ុកផ្ទាល់ខ្លួន រួចអនុវត្តតាមលក្ខខណ្ឌនេះ Like និង Share ការផុសនេះជាសាធារណៈ រួចបង្ហោះរូបអ្នកដោយកាន់ប័ណ្ណកក់ទុក OPPO Reno8 Series លើហ្វេសប៊ុកផ្ទាល់ខ្លួនជាសាធារណៈ រួច Screenshot យកមក Comment នៅខាងក្រោម Poster មួយនេះ ឬគ្រាន់ចុចចូល Link នេះ ៖ https://bit.ly/3ChrCud

ឥឡូវសូមលើកចំណុចដែល Reno8 | Reno8 Z 5G | Reno8 5G មានភាពដូចគ្នា និងស្រដៀងគ្នានោះគឺស្ទីលរចនាពណ៌មាសប្រណីត ជាជម្រើសពណ៌ថ្មីដ៏ទាក់ទាញប្រៀបដូចវេទមន្តនៃភាពស្រស់ស្អាតក្នុងដៃអ្នក។ ចំណែករូបរាងស្តើងស្រាល គែមជ្រុងដ៏ស្រស់ស្អាត ទាន់សម័យ និងពេញនិយមបំផុតជាមួយរចនាបថ OPPO Glow ជំនាន់ថ្មីដែលធ្វើឡើងពីកញ្ចក់ស្ងួត។ បន្ថែមពីនេះ ក្រោមផ្ទៃកញ្ចក់កាមេរ៉ាបានរចនាជាមួយកងបំភ្លឺដំណឹង និងភ្លើងដំណឹងបែបពន្លឺដង្ហើម មើលទៅស្រស់ស្អាត លេចធ្លោពីគ្រប់ជ្រុងប្រកបដោយភាពច្នៃប្រឌិតប្លែកពីគេ។ រឹតតែពិសេស Reno8 Series ទាំង 3 ម៉ូដែលបាននាំយក «អ្នកជំនាញ Portrait» ដើម្បីបង្កើនភាពស្រស់ស្អាតរបស់លោកអ្នកគ្រប់ពេលវេលា។

ហើយខាងក្រោមនេះគឺជាភាពខុសគ្នានិងលក្ខណៈពិសេសផ្សេងៗដែលមាននៅលើ OPPO Reno8 | Reno8 Z 5G | Reno8 5G

• Reno8 បំពាក់បន្ទះឈីប Snapdragon 680_6nm ជម្រុញឲ្យល្បឿនដំណើរការរលូន និងអាចលេងហ្គេមធំៗ គួបជាមួយ RAM 13GB (RAM ក្នុងម៉ាស៊ីន 8GB+មុខងារបន្ថែម RAM រហូតដល់ 5GB សរុប RAM 13GB) + ROM 256GB នេះអស់បារម្ភពីដំណើរការទូរស័ព្ទ ឬទំហំផ្ទុកមិនគ្រប់គ្រាន់ទៀតឡើយ។ ហើយវាក៏បំពាក់នូវអេក្រង់ទម្លុះ 90HZ ជាមួយពណ៌ដិតស្រស់ ផ្តល់នូវបទពិសោធន៍ទស្សនាភាពយន្ត លេងហ្គេមកាន់តែអស្ចារ្យ។ ចំណែកថាមពលថ្មទំហំ 4500mAh អាចប្រើប្រាស់មួយថ្ងៃពេញដោយមិនបារម្ភ រឹតតែពិសេសជាមួយបច្ចេកវិទ្យាសាកថ្ម 33W SuperVOOC សាក 5នាទីអូសលេងបាន 2 ម៉ោង។ អ្វីដែលទាក់ទាញគឺវាបានបំពាក់នូវសេនស័រស៊ែលហ្វី SONY កម្រិតកំពូល IMX709 ដែលអាចឲ្យអ្នកផ្តិតយករូបស៊ែលហ្វីស្អាតៗជាមួយកម្រិតពន្លឺកាន់តែច្បាស់ ទោះស្ថិតក្នុងស្ថានភាពងងឹត ឬកុងពន្លឺក៏ដោយ។ មិនតែប៉ុណ្ណោះក៏មកជាមួយមុខងារថតរូប Portrait Mode 2.0, Bokeh Flare Portrait, Selfie HDR, Portrait Retouching ព្រមទាំងមុខងារពិសេសផ្សេងទៀត Microscope, ថតរូបរហ័ស, ថតរូបកម្រិត 108MP។
• Reno8 Z 5G បំពាក់បន្ទះឈីប 5G Snapdragon_6nm ជាមួយអ៊ីនធើណែត 5G ល្បឿនលឿនរួចជាស្រេច រួមជាមួយអានុភាព RAM សរុប 13GB RAM កាន់តែធំឆ្លាស់កម្មវិធីកាន់តែរលូន។ ចំណែកថាមពលថ្មគឺដូចទៅនឹង Reno8 ដែរគឺមានទំហំ 4500mAh + 33W SuperVOOC អាចបំពេញការងារ និងប្រើប្រាស់បណ្តាញសង្គមពេញមួយថ្ងៃ ហើយសាកពេញ 100% ក្នុងពេលត្រឹមតែ 60នាទីតែប៉ុណ្ណោះ។ បន្ថែមពីនេះវាបង្កប់នូវកាមេរ៉ា AI Portrait 64MP ជាមួយមុខងារថតរូបថតវីដេអូជាច្រើនដូចជា Portrait Mode 2.0, Bokeh Flare Portrait, Selfie HDR, AI-Color Portrait, Dual View Video។

• Reno8 5G បំពាក់បន្ទះឈីបកំពូល Dimensity 1300 | 5G ជាមួយ RAM សរុប 13GB (8GB+5GB) មិនរអាក់រអួលពេលដំណើរការកម្មវិធីច្រើន + ROM 256GB ប្រើដោយមិនបារម្ភថាខ្វះទំហំផ្ទុក។ រីឯបច្ចេកវិទ្យាសាកថ្មកំពូល 80W SuperVOOC សាកថ្មដោយសម្ពាធទាប លឿនគ្រប់ស្ថានភាព វដ្តជីវិតនៃការសាកថ្មខ្ពស់បំផុត 1600ជុំ ហើយសុខភាពថ្មល្អជាងទូរស័ព្ទដទៃ 2ដងឯណ្ណោះ។ អ្វីដែលរឹតតែពិសេសគឺកាមេរ៉ាសេនស័រកំពូល 2 គ្រាប់ពី SONY លើកាមេរ៉ាមុខ IMX709 និងកាមេរ៉ាក្រោយ IMX766 ដែលផ្តល់ឲ្យការថតរូបពេលយប់កាន់តែច្បាស់ និងកាន់តែអស្ចារ្យ។ បន្ថែមពីនេះវាក៏មានមុខងារពិសេសជាច្រើនដូចជា ថតពេលយប់ច្បាស់និងរហ័ស, Bokeh Flare Portrait, Portrait Mode 2.0, AI Highlight Video ។

. Reno8 Price & gift information.
ចាំអីទៀត? តោះ…ទៅកក់ទុក (Pre-order) នៅតាមបណ្តាហាងលក់ទូរស័ព្ទដៃ ដើម្បីទទួលបានកញ្ចប់ប្រូម៉ូសិនដ៏ពិសេសរួមមាន ៖
OPPO Reno8 5G តម្លៃ $569 អាចកក់ទុកចាប់ពីថ្ងៃនេះដល់ថ្ងៃទី31 ខែសីហា 2022 ថែមកញ្ចប់កាដូតម្លៃ $187 រួមមាន៖ កង្ហា (តម្លៃ $29), កាតាបស្ពាយ (តម្លៃ $19), បណ្ណធានាអេក្រង់រយៈពេល 6ខែ (តម្លៃ $85) និងស៊ីមស្មាតលេខពិសេស Bronze (តម្លៃ $54) ភ្ជាប់គម្រោង SurfLikeCrazy រយៈពេល 4ខែ។
OPPO Reno8 Z 5G តម្លៃ $429 អាចកក់ទុកចាប់ពីថ្ងៃនេះដល់ថ្ងៃទី26 ខែសីហា 2022 ថែមកញ្ចប់កាដូតម្លៃ $187 រួមមាន៖ កង្ហា (តម្លៃ $29), កាតាបស្ពាយ (តម្លៃ $19), បណ្ណធានាអេក្រង់រយៈពេល 6ខែ (តម្លៃ $85) និងស៊ីមស្មាតលេខពិសេស Bronze (តម្លៃ $54) ភ្ជាប់គម្រោង SurfLikeCrazy រយៈពេល 4ខែ។
OPPO Reno8 តម្លៃ $359 អាចកក់ទុកចាប់ពីថ្ងៃនេះដល់ថ្ងៃទី26 ខែសីហា 2022 ថែមកញ្ចប់កាដូតម្លៃ $102 មមាន៖ កង្ហា (តម្លៃ $29), កាតាបស្ពាយ (តម្លៃ $19) និងស៊ីមស្មាតលេខពិសេស Bronze (តម្លៃ $54) ភ្ជាប់គម្រោង SurfLikeCrazy រយៈពេល 4ខែ។

បន្ថែមពីនេះ OPPO ក៏បញ្ចេញនូវផលិតផល IOT ចំនួន 2 ទៀតគឺ OPPO Pad Air តម្លៃ $269 និង OPPO Enco Buds2 តម្លៃ $19។ គួរបញ្ជាក់ផងដែរ OPPO Pad Air ជាថេប្លែតដែលស្តើងស្រាល ដែលមានគុណភាពរឹងមាំ អេក្រង់ធំ 10.36” កម្រិត 2K ដែលបង្ហាញពណ៌បានច្បាស់រហូតដល់ 10Bits អមដោយ Speaker ដល់ទៅ 4 គ្រាប់បំពេញការស្តាប់តន្រ្តី និងទស្សនាវីដេអូកាន់តែជក់ចិត្ត ប្រកបដោយសម្លេងកាន់តែខ្លាំង និងកាន់តែពីរោះពីបច្ចេកវិទ្យា Dolby Atmos។ ចំណែក OPPO Enco Buds2 កាសឥតខ្សែស៊េរីថ្មីតូចស្រាលស្រួលពាក់តភ្ជាប់រហ័សជាមួយសម្លេងបាសខ្លាំង និងសាកតែម្តងប្រើបានដល់ទៅ 28ម៉ោង៕

Share This Post: