បងប្អូនដែលចូលចិត្តទទួលទានអាហារត្រូវប្រយ័ត្ន ក្រោយស្ត្រីជនជាតិថៃម្នាក់ រកឃើញគ្រួសក្នុងថង់ទឹកប្រមាត់ចំនួន ៥ដុំ ព្រមទាំងចេញសារដាស់តឿន ប្រសិនបើមានរោគសញ្ញាទាំងនេះ
- BY
- Oun Mey
- August 22, 2022
កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ អ្នកសារព័ត៌មានបានរាយការណ៍ថា ក្លាយជាបញ្ហាដែលមានការចែករំលែកនៅក្នុងពិភពអនឡាញជាច្រើន នៅពេលដែលមានអ្នកប្រើប្រាស់គណនី TikTok ឈ្មោះថា @voucherclubhotde បានបង្ហោះឃ្លីបដាស់តឿន
ចំពោះបងប្អូនដែលចូលចិត្តទទួលទាន អាហាររសជាតិផ្អែម ចូលចិត្តក្បាលខ្ទិះ អាហារចៀន ក្រោយពេលទទួលទានរួចបែទៅជាចុកសៀត ហល់ តឹងណែនពោះ និង ហើមពោះញឹកញាប់។ អ្នកនាងបានដាស់តឿនថា គួរតែប្រយ័ត្នបើមានរោគសញ្ញាទាំងនេះ គឺគួរតែ ប្រញាប់ទៅពិនិត្យនៅមន្ទីរពេទ្យ ទុកយូរ ព្រោះអាចបណ្តាលអោយ បំពង់ទឹកប្រមាត់ត្រូវបានស្ទះ ថែមទាំងអាចគំរាមកំហែងដល់អាយុជីវិតទៀតផង។ ទើបជាមូលហេតុដែល គ្រូពេទ្យណែនាំឱ្យវះកាត់ ព្រោះបើទុកចោល ដុំតូចៗទាំងនោះនឹងហូរទៅស្ទះបំពង់ទឹកប្រមាត់ បណ្តាលឱ្យរលាកថ្លើម និងគ្រោះថ្នាក់ខ្លាំងណាស់ បន្ទាប់ពីការវះកាត់ សរុបមកមានដុំគ្រួសចំនួន៥ដុំ ដែលមួយមានទំហំជាង៣សង់ទីម៉ែត្រ និងដុំតូចជាង៤ដុំ។

- Share This Post:


