Short News
រដ្ឋាភិបាលសហរដ្ឋអាមេរិកបានប្រកាសផ្ដល់ជំនួយយោធាបន្ថែម ដែលមានតម្លៃ ៧៧៥ លានដុល្លារ សម្រាប់ប្រទេសអ៊ុយក្រែន
BY Oun Mey
August 22, 2022
រដ្ឋាភិបាលសហរដ្ឋអាមេរិក បានប្រកាសផ្តល់ជំនួយយោធាបន្ថែមសម្រាប់អ៊ុយក្រែន ដែលមានតម្លៃរហូតដល់ទៅ ៧៧៥ លានដុល្លារ ហើយកញ្ចប់នោះនឹងរួមមាន៖ គ្រាប់ផ្ទុះសម្រាប់ប្រព័ន្ធកាំភ្លើងធំចល័តទំនើប HIMAR, រថក្រោះកាំភ្លើងធំ Howitzer ចំនួន ១៦គ្រឿង រួមជាមួយគ្រាប់ ៣៦,០០០ ដុំ សម្រាប់រថក្រោះ និងមីស៊ីលប្រឆាំងវិទ្យុសកម្ម មានល្បឿនលឿន ដែលកំណត់គោលដៅលើប្រព័ន្ធរ៉ាដា។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយថា៖«ភាពក្លាហាន និងភាពរឹងមាំ នៃយោធារបស់អ៊ុយក្រែន និងប្រជាជនរបស់ពួកគេ គឺអស្ចារ្យមិនធម្មតា ហើយសហរដ្ឋអាមេរិកនឹងបន្តផ្តល់ប្រព័ន្ធ និងសមត្ថភាពបន្ថែមសម្រាប់អ៊ុយក្រែន»។
