ពិតជាឡូយមែនទែន! Pepsi ប្រារព្ធខួប ១២០ឆ្នាំ នៃការធ្វើប្រតិបត្តិការនៅលើសាកលលោក និងខួប ៥៥ឆ្នាំ នៅកម្ពុជា ដោយផ្តល់ជូននូវប្រូម៉ូហ្សិនពិសេសៗជាច្រើនសន្ធឹកសន្ធាប់
រាជធានីភ្នំពេញ៖ អស្ចារ្យមែន នៅឆ្នាំ ២០១៨នេះ Pepsi បានរៀបចំកម្មវិធី “Pepsi Generations” ដើម្បីអបអរសាទរភាពរីកចម្រើន និងភាពជោគជ័យរបស់ភេសជ្ជៈPepsi ដែលមានការគាំទ្រពីអតិថិជននៅជុំវិញពិភពលោករយៈពេលប្រមាណ ១២០ឆ្នាំមកនេះ។ Pepsi ភេសជ្ជះដែលតែងតែផ្តល់នូវភាព សប្បាយរីករាយជូនដល់អតិថិជនជាពិសេសមិត្តៗយុវវ័យ ជាមួយរសជាតិដ៏ឆ្ងាញ់ត្រជាក់ជាប់ចិត្ត គ្រប់ពេលវេលា។
Pepsi Generations ធ្វើឡើងក្នុងប្រទេសជាង ៦០ នៅលើពិភពលោក ហើយកម្ពុជាក៏មានចូលរួមក្នុងកម្មវិធីដ៏អស្ចារ្យ និងសប្បាយរីករាយនេះ Pepsi ក៏នាំមកនូវការរចនាកំប៉ុង ៦ ជំនាន់ ផ្សេងៗ ១៩៤០ ១៩៥០ ១៩៦០ ១៩៨០ ២០០០ និង ២០១៨ ដែលជាការរចនាពិសេសបំផុត និងមិនធ្លាប់មានពីមុនមោនៅក្នុងប្រទេសកម្ពុជា ។
អ្វីដែលពិសេស និង នឹកស្មានមិនដល់ថា រោងចក្រ Pepsi នៅកម្ពុជា បានបើកដំបូងនៅដើម ទសវត្សឆ្នាំ១៩៦០ ក្នុងសម័យសង្គមរាស្ត្រនិយម។ ពេលនោះ Pepsi ប្រទេសថៃ បានដាក់ទុនជាមួយក្រុមហ៊ុនក្នុងស្រុកមួយដោយបានសាងសង់រោងចក្រនៅក្នុងខេត្តបាត់ដំបង ដើម្បីផលិត លក់ក្នុងស្រុក និងនាំចេញសម្រាប់យកទៅផ្គត់ផ្គង់ទីផ្សារក្នុងប្រទេសថៃ។ នៅឆ្នាំ១៩៧៥ ក្រោម របបខ្មែរក្រហម រោងចក្រ Pepsi បានផ្អាកដំណើរការ ។
ក្រោយមកទៀត រោងចក្រ Pepsi បានក្លាយទៅជាទីតាំងទេសចរណ៍មុនពេលដែលវាត្រូវបានអភិវឌ្ឍទៅជារោងចក្រផលិតទឹកស្អាតក្នុងខេត្តបាត់ដំបង។
បច្ចុប្បន្ន ភេសជ្ជៈ Pepsi ត្រូវបានផលិតឡើងដោយរោងចក្រធំបំផុតក្នុងខេត្តព្រះសីហនុដែល មានទីតាំង ប្រភពទឹកស្អាត សាកសមផលិតភេសជ្ជះបំផុតជាមួយនឹងបច្ចេកវិទ្យាទំនើបទាន់
សម័យដែលនេះជាមូលហេតុធ្វើឲ្យ Pepsi រីកចម្រើន និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនក្នុងរយៈពេលជាច្រើនឆ្នាំកន្លងទៅ។
ដើម្បីអបអរសាទរកម្មវិធីPepsi Generations ភេសជ្ជៈ Pepsi បានផ្តល់កម្មវិធីប្រូម៉ូហ្សិនដ៏ពិសេស សម្រាប់ Pepsi គម្របដបលឿង ចំណុះ៣៥០ML អតិថិជននឹងមានឱកាសឈ្នះរង្វាន់ ជាច្រើនសន្ធឹកសន្ធាប់ពីPepsi។
រង្វាន់ជាច្រើនកំពុងរង់ចាំលោកអ្នក! ដោយលោកអ្នកគ្រាន់តែ ជាវភេសជ្ជៈ Pepsi Generation គម្របលឿងឥឡូវនេះ ហើយពិនិត្យលេខកូដ ៨ខ្ទង់ក្រោមគម្របដប រួចចុច*8888*ជាមួយលេខ ៨ខ្ទង់នោះ បន្ទាប់មកចុចបញ្ជូនជាការស្រេច (*8888*លេខកូដ៨ខ្ទង់#បញ្ជូន) ដើម្បីមានឱកាសឈ្នះរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ដូចជា៖ ម៉ូតូ HondaScoopy ស៊េរីថ្មី ១០០រង្វាន់ សាច់ប្រាក់សរុបរហូតដល់ ៥០ ០០០ដុល្លារ នៅក្រោមគម្របដប និងរង្វាន់ពីប្រព័ន្ធទូរស័ព្ទSmart សរុប ៨លានដុល្លារ។ នៅចាំអីទៀត ប្រញាប់ឡើង ដើម្បីមានឱកាសឈ្នះរង្វាន់ដ៏ច្រើននេះ!
សូមចូលទៅកាន់ www.facebook.com/pepsicambodia/ សម្រាប់ព័ត៌មានបន្ថែមដែលទាក់ទងនឹង Pepsi Generations និងចូលរួមក្នុងឱកាសដ៏សែនរំភើបរីករាយនេះ៕

