Short News

ហាងមាន់បំពងលំដាប់អន្តរជាតិដឹកនាំដោយកូនខ្មែរ Louisiana បើកសម្ពោធជាផ្លូវការសាខាទី៤ នៅប្រទេសកម្ពុជាហើយ

BY
Oun Mey
August 23, 2022

Louisiana Famous Fried Chicken Cambodia ដែលជាម៉ាកសញ្ញាមាន់បំពងដ៏ល្បីល្បាញពីសហរដ្ឋអាមេរិកគ្រប់គ្រង និងដឹកនាំដោយកូនខ្មែរ មានប្រមាណ ៣០០សាខា​ នៅជុំវិញពិភពលោកនោះ បានប្រកាសបើកសម្ពោធដំណើរជាផ្លូវការនូវសាខាទី៤ របស់ខ្លួននៅប្រទេសកម្ពុជាហើយ កាលពីព្រឹកថ្ងៃអាទិត្យ ទី២១ ខែសីហា ឆ្នាំ២០២២។ ការបើកដំណើរការជាន់ផ្ទាល់ដីដំបូង ក្រៅពីសាខាចំនួន ៣ទៀតនៅក្នុងផ្សារទំនើបធំៗ នេះ មានការចូលរួមពីសំណាក់លោក Michael P. Eng ម្ចាស់ប្រ៊េនអន្តរជាតិ និងលោកស្រី ចាន់ កាតារីណា ព្រមទាំងស្វាមី ជាមួយក្រុមគ្រួសារ អ្នកគ្រប់គ្រងសាខា Louisiana ប្រចាំប្រទេសកម្ពុជា។

Share This Post: