អ្នកចូលចិត្តញ៉ាំអាហារប្រភេទនេះត្រូវប្រយ័ត្ន ក្រោយស្ត្រីជនជាតិថៃម្នាក់ រកឃើញគ្រួសក្នុងថង់ទឹកប្រមាត់ចំនួន ៥ដុំ ព្រមទាំងចេញសារដាស់តឿន ប្រសិនបើមានរោគសញ្ញាទាំងនេះ
- BY
- Oun Mey
- August 23, 2022
កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ អ្នកសារព័ត៌មានថៃបានរាយការណ៍ថា ករណីស្ត្រីម្នាក់ដែលចូលចិត្តទទួលទាន អាហាររសជាតិផ្អែម ចូលចិត្តក្បាលខ្ទិះ អាហារចៀន ក្រោយពេលទទួលទានរួចបែរទៅជាចុកសៀត ហល់ តឹងណែនពោះ និង ហើមពោះញឹកញាប់។ អ្នកនាងបានដាស់តឿនថា គួរតែប្រយ័ត្នបើមានរោគសញ្ញាទាំងនេះ គឺគួរតែប្រញាប់ទៅពិនិត្យនៅមន្ទីរពេទ្យ កុំទុកយូរ ព្រោះអាចបណ្តាលអោយបំពង់ទឹកប្រមាត់ត្រូវបានស្ទះ ថែមទាំងអាចគំរាមកំហែងដល់អាយុជីវិតទៀតផង។ ទើបជាមូលហេតុដែល គ្រូពេទ្យណែនាំឱ្យវះកាត់ ព្រោះបើទុកចោល ដុំតូចៗទាំងនោះនឹងហូរទៅស្ទះបំពង់ទឹកប្រមាត់ បណ្តាលឱ្យរលាកថ្លើម និងគ្រោះថ្នាក់ខ្លាំងណាស់ បន្ទាប់ពីការវះកាត់ សរុបមកមានដុំគ្រួសចំនួន៥ដុំ ដែលមួយមានទំហំជាង៣សង់ទីម៉ែត្រ និងដុំតូចជាង៤ដុំ។

- Share This Post:


