Short News

រុស្ស៊ីបំប្លោងមីស៊ីលស្រោចដូចគ្រាប់ភ្លៀងចូលទៅក្រុងមួយរបស់អ៊ុយក្រែន ខណៈភ្លើងសង្គ្រាមបានអូសបន្លាយចូលដល់ខួបកន្លះឆ្នាំ

BY
Oun Mey
August 23, 2022

អ៊ុយក្រែន៖ គ្រាប់កាំភ្លើងធំរបស់កងទ័ពរុស្ស៊ីបានធ្លាក់ស្រោចដូចគ្រាប់ភ្លៀងចូលទៅក្នុងក្រុងមួយរបស់អ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃចន្ទ ទី២២ ខែសីហានេះ។ ក្រុងដែលកំពុងទទួលរងនូវការវាយប្រហារយ៉ាងខ្លាំងនេះគឺក្រុង Odesa ដែលជាក្រុងមានរោងចក្រផលិតថាមពលនុយក្លែអ៊ែធំបំផុតនៅអឺរ៉ុប ហើយការវាយប្រហារនោះបានសំដៅទីកាន់ទីតាំងសំខាន់ៗជាច្រើនរបស់ទីក្រុង រួមទាំងតំបន់នៅក្បែរកំពង់ផែសមុទ្រខ្មៅផងដែរ។

Share This Post: