Short News

ក្រុមហ៊ុន Apple ព្រួយចិត្ត ផ្លាស់ប្តូរខ្សែសង្វាក់ផលិតកម្ម iPhone 14 ពីប្រទេសចិនទៅឥណ្ឌា

BY
Oun Mey
August 24, 2022

កាលពីថ្ងៃទី ២៣ ខែសីហា សារព័ត៌មាន Reuters បានរាយការណ៍ថា ក្រុមហ៊ុន Apple ដែលជាអ្នកបង្កើត iPhone មកពីសហរដ្ឋអាមេរិក កំពុងស្ថិតក្នុងដំណើរការចាប់ផ្តើមផលិត iPhone 14 នៅក្នុងប្រទេសឥណ្ឌា បន្ទាប់ពីដំណើរការផលិតនៅក្នុងប្រទេសចិនប្រឈមនឹងបញ្ហាជាច្រើន។ ចំណែកការផ្លាស់ប្តូរនេះគឺស្របទៅនឹងព័ត៌មានមុនដែលថា Apple កំពុងតែពិភាក្សាជាមួយអ្នកផ្គត់ផ្គង់ ដើម្បីស្វែងរកវិធីដើម្បីបង្កើនការផលិត iPhone នៅក្នុងប្រទេសដូចជា ឥណ្ឌា ម៉ិកស៊ិក និងវៀតណាម ជុំវិញការពន្យាពេលក្នុងការផលិត iPhone ។

Share This Post: