Short News

ចិន​បានបន្ត​រង​គ្រោះ​ភ្លើង​ឆេះ​ព្រៃ សង្ឃឹមថារដូវខ្យល់មូសុងនឹងជួយពន្លត់កំដៅ-ព្យាបាលគ្រោះរាំងស្ងួត

BY
Oun Mey
August 24, 2022

នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Reuters កាល​ថ្ងៃ​ទី​២៣ ខែ​សីហា អាជ្ញាធរចិនកំពុងចល័តអ្នកពន្លត់អគ្គីភ័យ ដើម្បីទប់ស្កាត់ភ្លើងឆេះព្រៃនៅជិតទីក្រុង Chongqing និងតំបន់នានាក្នុងខេត្ត Sichuan ភាគនិរតីរបស់ប្រទេស ចំ​ពេល​ដែល​សីតុណ្ហភាព​ក្តៅ​ខ្លាំង​ខុស​ពី​ធម្មតា និង​ការ​រំពឹង​ទុក​ថា​នឹង​មាន​ភ្លៀង​ធ្លាក់​នៅ​ចុង​ខែ។
ចំណែកទីស្នាក់ការព្យាករណ៍អាកាសធាតុរបស់ប្រទេសចិនបាននិយាយថា៖ រលកកំដៅបានមកដល់រយៈពេល ១២ថ្ងៃហើយ ហើយកម្រិតប្រកាសអាសន្នពណ៌ក្រហមត្រូវបានរក្សា ប៉ុន្តែ​សីតុណ្ហភាព​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ចាប់​ផ្តើម​ធ្លាក់​ចុះ​ពី​ភ្លៀង​នៅ​ថ្ងៃ​ទី ២៩ ខែ​សីហា ជា​ពិសេស​នៅ​ខេត្ត Sichuan និង Chongqing។

Share This Post: