Short News

Dragon Premium Dark Beer ត្រូវបានដាក់សម្ពោធ យ៉ាងអធិកអធមនៅក្លឹប កម្សាន្តជាច្រើន ស្របគ្នាក្នុងថ្ងៃតែមួយជាមួយវត្តមានតារាល្បីៗជាច្រើន

BY
Oun Mey
August 24, 2022

កាលពីយប់ថ្ងៃទី២០ ខែសីហាកន្លងទៅ ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី បានដាក់សម្ពោធជាផ្លូវការ ស្រាបៀរប្រណិតទឹកខ្មៅ រសជាតិថ្មីប្លែកមិនធ្លាប់មាន នៅលើទីផ្សារពីមុនមកគឺ Dragon Premium Dark Beer ក្រោមវត្តមាន គណៈគ្រប់គ្រងក្រុមហ៊ុន ភ្ញៀវកិត្តិយស តំណាងចែកចាយ ព្រមទាំងសិល្បៈករ សិល្បៈការីនីល្បីៗ ជាច្រើនក្នុងក្លឹបកម្សាន្ត ដ៏ពេញនិយមចំនួន៥ទីតាំង នៅទីក្រុងភ្នំពេញ ខេត្តសៀមរាប និងព្រះសីហនុ ស្របគ្នាក្នុងថ្ងៃតែមួយ។ កម្មវិធីដ៏អស្ចារ្យឈ្មោះ Make Me A Dragon Night នេះបានផ្តល់ភាពភ្ញាក់ផ្អើល និងសប្បាយរីករាយ យ៉ាងខ្លាំងតាមរយៈការក្រេបយករសជាតិដ៏ពិសេសរបស់ ដ្រាហ្គិនបៀរ ការសម្តែងសិល្បៈ និងបទចម្រៀងល្បីៗរបស់កំពូលតារាចម្រៀងអ្នកនាង មាស សុខសោភា, អ្នកនាងឪក សុគន្ធកញ្ញា, លោក G-Davit, លោកនីកូ, កញ្ញា រ៉ាប៊ី, កញ្ញា យ៉ូរី, 4T5, King Chi, MC Sey, Seav JKS, ប្រុសឡា និងឌីជេជាច្រើនរូបទៀត។

Share This Post: