បច្ចេកវិទ្យា

YouTube Rewind ឆ្នាំ 2018 នេះបានក្លាយជាវិដេអូ ដែលមានការចុច «Dislike» ច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្ររបស់ YouTube

BY
autoadmin
December 14, 2018

វីដេអូ YouTube Rewind 2018 នៅឆ្នាំនេះ ដែលជាវីដេអូប្រចាំឆ្នាំដែលបង្កើតឡើងដោយ YouTube ដែលត្រូវបានគេសន្មតជាផ្លូវការថាជាវិដេអូដែលដែលមានអ្នកចុចមិនចូលចិត្ត «Dislike» ច្រើនបំផុតនៅទំព័រវិដេអូកម្សាន្តនេះ។ YouTube Rewind 2018 មានការចុចមិនពេញចិត្តជាង ១០លានដង ដែលលើសចំនួនមិនពេញចិត្តពីបទចម្រៀង «Baby» របស់ Justin Bieber កាលពីឆ្នាំ ២០១០ ទៅទៀត ខណៈពេលដែលវីដេអូរបស់ Justin Bieber នោះបានក្លាយទៅជាវិដេអូដែលមានចំនួនអ្នកចុច «Dislike» ច្រើនបំផុត ប៉ុន្តែ៨ឆ្នាំ ក្រោយមកចំនួន «Like» របស់វិដេអូនេះបានកើនឡើងទប់ទល់នឹង «Dislike» នេះមកវិញ។

ចាប់តាំងពី YouTube Rewind ត្រូវបានចេញផ្សាយជាលើកដំបូងនៅថ្ងៃទី៦ ខែធ្នូ ការប្រតិកម្មខឹងសម្បាយ៉ាងខ្លាំងបានកើតមានឡើង អ្នកបង្កើតវិដេអូលោក Marques Brownlee បានដោះស្រាយភាពចម្រូងចម្រាស ខណៈដែលអ្នកប្រើយូធូបធ្វើការលើកំណែ YouTube Rewind ផ្ទាល់ខ្លួនរបស់ពួកគេដោយខ្លួនឯង ដែលពួកគេចាត់ទុកថាល្អមើលជាង Rewind ដែលបង្កើតដោយ YouTube ។ លោក Brownlee បានបន្តនិយាយថា៖ «ខ្ញុំគិតថាបញ្ហាជាមួយ YouTube Rewind យ៉ាងហោចណាស់របៀបដែលខ្ញុំបានឃើញ វាគឺជារឿងធម្មតា» «YouTubers, អ្នកបង្កើត និងទស្សនិកជន ហើយ YouTube ដែលជាអ្នកទទួលខុសត្រូវក្នុងការបង្កើតនេះ មានការមើលឃើញខុសគ្នា»។

ចន្លោះឆ្នាំ ២០១១ និង ២០១៤ YouTube Rewind គឺមានភាពល្អប្រសើរដោយ YouTube បានស្រង់យកនូវព្រឹត្តការណ៍ធំៗដាក់ចូលក្នុង Rewind របស់ខ្លួន ហើយសហគមន៍អ្នកប្រើប្រាស់ក៏បានអបអរជាមួយនឹងវិដេអូមុនៗផងដែរ។ ចំពោះឆ្នាំនេះវិញ មនុស្សជាច្រើនកំពុងសួរថាតើ PewDiePie នៅឯណា? តើ Shane Dawson នៅឯណា? និងសូម្បីតែព្រឹត្តការណ៍រវាង KSI និងLogan Paul ដ៏ធំបំផុត ក៏មិនមាននៅក្នុង YouTube Rewind នេះ។ YouTube Rewind គឺធ្លាប់តែបង្កើតនូវវិដេអូអ្វី ដែលសហគមន៍អ្នកប្រើប្រាស់តែងតែទន្ទឹមរង់ចាំ តែពេលនេះ YouTube នឹងមិនធ្វើវិដេអូដែលមានការចាប់អារម្មណ៍ និងទន្ទឹមរង់ចាំពីសហគមន៍អ្នកប្រើប្រាស់នោះទេ ចំណុចនេះហើយទើប YouTube Rewind ឆ្នាំ២០១៨ នេះមានអ្នកចុច «Dislike» ច្រើនបែបនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ theverge

Share This Post: