សិល្បៈ

លោក រស់ សេរីសុភា អតីតបេក្ខជនប្រឡងចម្រៀង The Voice Cambodia កាលពីឆ្នាំ២០១៤ ពេលនេះកំពុងឈឺធ្ងន់ ត្រូវការថវិកាវះកាត់បេះដូងបន្ទាន់

BY
Khmernote Media
August 25, 2022

រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់លោក ម៉ាដូណា កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២នេះ បានបង្ហោះវីដេអូខ្លីៗ ពីស្ថានភាពជំងឺរបស់ លោក រស់ សេរីសុភា ដែលជាអ្នកខេត្តកំពង់ចាម ធ្លាប់ជាបេក្ខជន ចូលរួមការប្រឡងចម្រៀងដ៏ល្បីល្បាយមួយរបស់ប្រទេសកម្ពុជា គឺ The Voice Cambodia ក្នុងរដូវកាលទី១ កាលពីឆ្នាំ២០១៤​ ដោយខណៈពេលនេះលោក រស់ សេរីសុភា កំពុងតែឈឺធ្ងន់នៅពេទ្យរុស្សី ត្រូវការថវិកាសម្រាប់វះកាត់បេះដូងបន្ទាន់។

នៅក្នុងគណនីហ្វេសប៊ុករបស់លោក ម៉ាដូណា បានសរសេររៀបរាប់ដោយទុក្ខក្រៀមយ៉ាងដូច្នេះថា៖ តាមទឹកចិត្តពុកម៉ែបងប្អូន 1$2$ ដូចបានធ្វើបុណ្យ៧វត្ត អនុគ្រោះជួយshare អោយបងប្អូនគាត់បានឃើញផង ប្អូនប្រុសមានឈ្មោះ រស់ សេរីសុភា ត្រូវការវះកាត់បេះដូងបន្ទាន់ ឥឡូវបេះដូងរត់នៅសល់ត្រឹមតែ30ទេ នៅពេទ្យរុស្សី សំរាប់ព័ត៌មានស្ថានភាពជំងឺច្បាស់លាស់ បងប្អូនអាចទាក់ទងលេខទូរស័ព្ទមិត្តភក្តិគាត់ 081 981 888 (Vireak bot) ថវិការអាចផ្ញើតាមរយៈ ABA : 000 581 828 (sok so vichea) ៕

ប្រភព៖ Madona Cutee

Share This Post: